ចិន៖ ស្ពានខ្សែកាបដ៏វែងបំផុតរបស់ពិភពលោក គឺស្ពាន Changtai Yangtze River Bridge ទទួលបានការតភ្ជាប់ពេញលេញជាផ្លូវការ កាលពីថ្ងៃអាទិត្យនៅខេត្ត Jiangsu ភាគខាងកើតប្រទេសចិន ហើយត្រូវបានគេរំពឹងថានឹងបើកឲ្យធ្វើចរាចរនៅចុងខែមេសាខាងមុខនេះ។
ស្ពានខ្សែកាបដ៏វែងនេះដោយភ្ជាប់ទីក្រុង Changzhou និង Taizhou ក្នុងទីក្រុង Jiangsu វាជាមធ្យោបាយឆ្លងទន្លេដំបូងគេ រួមបញ្ចូលគ្នារវាងផ្លូវហាយវេ ផ្លូវរថភ្លើង និងផ្លូវធម្មតាឆ្លងកាត់ទន្លេ Yangtze ដែលជាទន្លេវែងជាងគេទី៣របស់ពិភពលោក។ បន្ទាប់ពីសាងសង់ប្រើពេលវេលាអស់ ៥ ឆ្នាំ ស្ពាននេះមានប្រវែងសរុប ១០.៣ គីឡូម៉ែត្រ រួមទាំងផ្នែកផ្លូវ និងផ្លូវដែកប្រវែង ៥.៣ គីឡូម៉ែត្រ។
ស្ពានដែកជាប់ខ្សែប្រវែង ១,២០៨ ម៉ែត្រអមដោយស្ពានដែកដ៏គួរឲ្យចាប់អារម្មណ៍ចំនួន ២ ដែលជាវិសាលភាពសំខាន់ៗមានប្រវែង ៣៨៨ ម៉ែត្រនីមួយៗ និងបំពេញបន្ថែមដោយស្ពានដែកបន្តមានប្រវែង ៣ គុណនឹង ១២៤ ម៉ែត្រ ហើយស្ពាននេះទទួលបានកំណត់ត្រាពិភពលោកជាច្រើនថែមទៀត៕ ដោយ៖លី ភីលីព