ផ្សេងៗ

សកម្មជនរិះគន់ម្ចាស់ផ្ទះ ការប្រកួតកីឡាអូឡាំពិកបារាំង បន្ទាប់ពីចេញបម្រាម មិនឲ្យក្រុមអត្តពលិកមូស្លីមពាក់ស្បែករុំក្បាល

Afp

ប៉ារីស៖កីឡាការិនីបាល់បោះដើមកំណើតម៉ូស្លីមជនជាតិបារាំង នាង Diaba Konate កាលពីថ្ងៃអង្គារបាននិយាយថា នាងសង្ឃឹមថានឹងតំណាងប្រទេសរបស់នាងចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស ប៉ុន្តែមិនមានឱកាសឡើយ ដោយសារតែនាងពាក់ស្បែករុំក្បាលរបស់នាង។

កីឡាការិនីវ័យ ២៤ ឆ្នាំរូបនេះបាននិយាយក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយក្រុមសិទ្ធិមនុស្សដើម្បីជំរុញឲ្យប្រទេសបារាំងលុបចោលបម្រាមលើជនមូស្លីមថា ទោះបីជាមានបំណងប្រាថ្នា និងជំនាញរបស់ខ្ញុំក៏ដោយ ខ្ញុំពិតជាមិនត្រូវបានអនុញ្ញាតឲ្យចូលលេងឲ្យប្រទេសបារាំងទេ ដោយសារគោលនយោបាយរើសអើង ពាក់ស្បែករុំក្បាលក្នុងវិស័យកីឡា។

អត្តពលិកលេងក្នុងក្រុមយុវជនជម្រើសជាតិបារាំង និងមានអាជីពជាកីឡាបាល់បោះនៅមហាវិទ្យាល័យនៅអាមេរិកបាននិយាយថា វាពិតជាគួរឲ្យខកចិត្តណាស់ ត្រូវបានដកចេញពីតំណាងឲ្យប្រទេសកំណើតរបស់ខ្ញុំ ដោយសារតែអត្តសញ្ញាណសាសនារបស់ខ្ញុំ។ នាងបានបន្តថា ខ្ញុំជឿជាក់យ៉ាងមុតមាំថា កីឡាគួរតែរួមបញ្ចូលទំាងអស់។

ប្រទេសបារាំងបានអំពាវនាវដល់ច្បាប់តឹងរ៉ឹងរបស់ខ្លួនស្តីពីការប្រកាន់សាសនា ដើម្បីហាមប្រាមអត្តពលិករបស់ខ្លួនមិនឲ្យពាក់សញ្ញាសាសនាក្នុងអំឡុងពេលកីឡាអូឡាំពិកក្រុងប៉ារីសចាប់ពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី ១១ ខែសីហា។ ប្រការនេះបានរារាំងស្ត្រីជនជាតិបារាំងពាក់ស្បែកលើក្បាលពីការប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិ លើសពីនេះពួកគេមិនត្រូវបានរាប់បញ្ចូលក្នុងការប្រកួតបាល់ទាត់ និងបាល់បោះទូទាំងប្រទេស។

សម្ព័ន្ធកីឡា និងសិទ្ធិជាដៃគូរួមមាន អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងអង្គការលើកលែងទោសអន្តរជាតិ កាលពីថ្ងៃអង្គារ បានអំពាវនាវឲ្យបញ្ចប់នូវអ្វីដែលខ្លួនបានពិពណ៌នាថា ជាការហាមឃាត់ការរើសអើង។ ពួកវាបានបន្តថា ខ្លួនបានអំពាវនាវដល់គណៈកម្មាធិការអូឡាំពិកអន្តរជាតិឲ្យបង្ហាញ ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសមភាពយេនឌ័រសម្រាប់ការប្រកួត និងដាក់សម្ពាធលើអាជ្ញាធរបារាំង ប៉ុន្តែមិនបានទទួលការឆ្លើយតបទេ។

លិខិតមួយផ្ញើទៅកាន់ IOC ចុះថ្ងៃទី ២៤ ខែឧសភា ហើយបានបង្ហាញដល់សារព័ត៌មានកាលពីថ្ងៃអង្គារ វាបានជំរុញឲ្យស្ថាប័នកីឡាអូឡាំពិកអំពាវនាវជាសាធារណៈដល់អាជ្ញាធរកីឡាក្នុងប្រទេសបារាំងឲ្យលុបចោលការហាមឃាត់ទាំងអស់លើអត្តពលិកពាក់ស្បែករុំក្បាលក្នុងកីឡាបារាំង ទាំងParis 2024 នៅគ្រប់ពេលវេលា និងគ្រប់កម្រិតនៃកីឡា៕ ដោយ៖លី ភីលីព

Most Popular

To Top