ផ្សេងៗ

រថយន្ត Ford Territory Dark Edition រូបរាងថ្មីប្លែក ត្រូវបានដាក់សម្ពោធជាផ្លូវការនៅប្រទេសកម្ពុជា!

នៅថ្ងៃទី 8 ខែមិថុនា ឆ្នាំ2024 ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានបង្កើតនូវមហាព្រឹត្តិការណ៍ដ៏ធំសម្បើមជាថ្មីម្តងទៀតប្រចាំឆ្នាំនោះគឺការប្រារព្ធកម្មវិធីបើកបរសាកល្បង និងពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Territory Dark Edition ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ​ សែនសុខ ដែលមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមប្រមាណជាង 2,000 នាក់។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “រថយន្ត Ford Territory Dark Edition គឺជារថយន្តស៊េរីពិសេស ដែលមានរចនាខុសប្លែកពីរថយន្ត Ford Territory ធម្មតាដែលមានរចនាពណ៌ខ្មៅទាំងខាងមុខ និងខាងក្រោយដ៏ប្រណឹត បូករួមទាំងបច្ចេកវិទ្យា​ទំនើបៗ​ផ្សេងៗ​ទៀត ដែលមានបំពាក់ក្នុងរថយន្ត។​ មិនត្រឹមតែប៉ុណ្ណោះ កត្តា​ដែល​ធ្វើ​អោយយើង​ទទួល​បានការគាំទ្រយ៉ាងច្រើនមកលើរថយន្តយើង​នេះ មិនមែនដោយសារតែការលក់រថយន្តថ្មី​​ តែមួយមុខ​ប៉ុណ្ណោះ​ទេ​​ ប៉ុន្តែគឺ​ដោយសារ​គុណភាពនៃសេវាកម្មដែល​ផ្តល់ជូនទៅកាន់អតិថិជន ដូចជា​មជ្ឈមណ្ឌលផ្តល់​សេវាកម្ម​ថែទាំ និងជួសជុលរថយន្តគ្រប់ខេត្ត​ក្រុង សេវាជំនួយជួសជុលចល័តដល់​កន្លែង​ ២៤ម៉ោង ទទួលបានអត្ថប្រយោជន៍ និងព័ត៌មានផ្សេងៗពីកម្មវិធី Ford Cambodia Mobile App ចំណេញពេលវេលា និងថវិការក្នុងការប្តូរប្រេងម៉ាស៊ីន​ (រៀងរាល់ 10,000km ម្តង) មាន‍ឱកាសចូលរួម​ដំណើរ​​កម្សាន្តគ្រួសារ ហ្វដ ជារៀងរាល់ឆ្នាំ និងសេវាកម្មទទួលយករថយន្តចាស់ផ្លាស់ប្តូរយករថយន្ត​ថ្មី​ជាដើម។​ លើសពី​នេះ​​ទៅ​ទៀត​ យើងក៏មានបង្កើតនូវការិយាល័យទំនាក់ទំនងអតិថិជន (Call Center) ដែល​មាន​​តួនាទីផ្តល់ប្រឹក្សាយោបល់អំពីចម្ងល់ផ្សេងៗទៅកាន់អតិថិជន មិនអោយលើសពី ១៥នាទី។”

លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “រថយន្ត Ford Territory ស៊េរីថ្មីនេះ គឺកំពុង​មាន​ការគាំទ្រ​ជាច្រើន នៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយសារតែការរចនា មានសមត្ថភាពខ្ពស់ និងប្រព័ន្ធ​បច្ចេកវិទ្យាទំនើបៗដែលមាននៅលើរថយន្ត Ford Territory។ សម្រាប់ក្រុមហ៊ុន Ford International​ Markets Group, រថយន្ត Ford Territory បានក្លាយជារថយន្តដ៏សំខាន់មួយក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយសារបានទទួលជោគជ័យយ៉ាងខ្លាំងនៅទូទាំងពិភពលោកដូចជា ប្រទេស​ហ្វីលីពីន វៀតណាម មជ្ឈិមបូព៌ា អាហ្រ្វិកខាងត្បូង និងជាពិសេសប្រទេសកម្ពុជា។”

កាន់តែពិសេសនោះគឺ ផ្នែកខាងក្រៅនៃរថយន្ត Ford Territory Dark Edition នេះ ត្រូវបានរចនា​ម៉ូដថ្មីប្លែកបែបស្ព័រពណ៌ខ្មៅ ជាមួយនឹងចង្កៀងមុខដែលមានភ្លើងបំភ្លឺពេលថ្ងៃ  អំពូលកាត់អ័ព្ទ និងចង្កៀងខាងមុខជាប្រភេទ LED បិទនិងបើកហ្វាកូដដោយស្វ័យប្រវត្ត ជាមួយមុខងារ (Follow Me Home)  ចង្កៀងក្រោយជាប្រភេទ LED បែប 3D ដែលមានពន្លឺភ្លឺច្បាស់ល្អ។​ មិនតែប៉ុណ្ណោះ Ford Territory Dark Edition នេះ ក៏មានបំពាក់នូវ សែនសឺចំនួន ១២គ្រាប់ជុំវិញរថយន្ត ផ្លឹតទឹកអូតូ និង កញ្ចក់ក្តោបអូតូ​ ដែលជួយអោយការបើកបរកាន់តែមានភាពឆ្លាតវៃ និងចំណុចដែលពិសេសសម្រាប់រថយន្ត Ford Territory Dark Edition គឺមុខងារបញ្ឆះ និងពន្លត់ពីចម្ងាយ (Remote Start/Stop) ដែលបង្កភាពងាយស្រួលដល់អតិថិជន ក្នុងតម្រូវការអោយរថយន្តដំណើរការមុននឹងចូលក្នុងរថយន្ត។

ចំណែកឯផ្នែកខាងក្នុងនៃរថយន្តនេះវិញ ត្រូវបានរចនាម៉ូដប្រណិតលាយជាមួយនឹង Carbon Fiber ធំទូលាយ ប្រកបដោយផាសុខភាព ដែលមានដូចជា៖ កៅអីបែបប្រណិតរំលេចដោយថ្នេរពណ៌ទឹកក្រូច និងបំពាក់មកនូវមុខងារកៅអីត្រជាក់ផ្នែកខាងមុខ ដំបូលកញ្ចក់ធំអាច បិទ​និងបើកបាន និងពោងសុវត្ថិភាពជុំវិញរថយន្ត រថយន្តនេះក៏បានបំពាក់នូវកុងទ័រឌីជីថលទំនើបទាន់សម័យទំហំ 12.3​ អ៊ីញ រួមជាមួយអេក្រង់ Touch Screen កណ្តាលទំហំ 12 អ៊ីញ ជាមួយប្រព័ន្ធ Wireless Apple CarPlay និង Android Auto, ចង្កឹះលេខអេឡិចត្រូនិច E-Shifter ដែលអាចធ្វើការដោយស្វ័យប្រវត្ត, ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិចស៊េរីថ្មី, ប្រព័ន្ធសាកទូរស័ព្ទឥតខ្សែ (Wireless Charging), ចង្កូតអេឡិចត្រូនិច (EPAS) ធូរងាយស្រួលពេលបើកបរ, ប្រព័ន្ធបន្សុទ្ធខ្យល់ PM 2.5 និងគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្ត, ប្រព័ន្ធចុចបញ្ឆេះរថយន្ត (Smart key), កញ្ចក់មើលក្រោយកាត់បន្ថយចំណាំងផ្លាត (Auto-Dimming) ។

ជាពិសេសនោះគឺអតិថិជននឹងពេញចិត្តជាមួយនឹងកម្លាំងម៉ាស៊ីនថ្មីនៃរថយន្ត Ford​ Territory Dark Edition ដែលម៉ាស៊ីនជំនាន់ថ្មីនេះជាប្រភេទម៉ាស៊ីនសាំង 1.5L EcoBoost ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 163 PS និងកម្លាំងរមួលកង់រហូតដល់ទៅ 250Nm និងប្រអប់លេខស្វ័យប្រវត្ត 7 វគ្គ ដែលផ្តល់នូវសន្ទុះខ្លាំងក្នុងការបើកបរ។

មិនតែប៉ុណ្ណោះនៅមានមុខងារប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយ ជាច្រើនទៀតដែលបានទាក់ចិត្តអតិថិជនបន្ទាប់ពីបានធ្វើតេស្តសាកល្បងរួចមកដូចជា៖​​ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬ អ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត, ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និង ទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និងតម្រង់គន្លងផ្លូវ

ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលបើកទ្វារថយន្ត, អ្វីដែលអតិថិជននឹងពេញចិត្តខ្លាំងមួយទៀតនោះគឺ ប្រព័ន្ធបើក និងបិទឃ្លុបក្រោយដោយស្វ័យប្រវត្តដោយគ្រាន់តែគ្រវាសជើង, អ្វីដែលកាន់តែអស្ចារ្យនោះគឺរថយន្ត Ford Territory Dark Edition បានបំពាក់ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P), (T) និងប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត និងមានប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360 ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត ។ រថយន្ត Ford Territory Dark Edition មានវត្តមាននៅទីផ្សារព្រះរាជាណាចក្រកម្ពុជាជាមួយនឹងជម្រើសពណ៌យ៉ាងច្រើនសម្បូរបែបរហូតដល់ទៅ 3 ជម្រើសរួមមាន៖ ពណ៌ស ពណ៌ប្រផេះ និង ពណ៌ខ្មៅ ជាមួយនឹងតម្លៃពិសេសត្រឹមតែ $49,900 ដុល្លាតែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរ និងបើកបរសាកល្បងរថយន្ត Ford Territory Dark Edition នៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖ សាខាព្រះមុនីវង្ស 078 999 773,​ សាខាទឹកថ្លា 095 939 939, សាខាទូលសង្កែ 078 935 935, សាខាជ្រោយចង្វារ 017 999 027, សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357, សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883, សាខាភ្នំពេញថ្មី 011 255 229 / 077 722 999 និងសាខាបឹងបៃតង 099 999 747។

Most Popular

To Top