លោក Erik Ten Hag នឹងនៅបន្តដឹកនាំក្លឹប Manchester United នៅរដូវកាលថ្មីខាងមុខនេះ ក្រោយថ្នាក់ដឹកនាំក្រុមបិសាចក្រហមនេះបានធ្វើការមូលមតិសម្រេចនៅក្នុងថ្ងៃនេះ។ បើយោងតាមការចុះផ្សាយរបស់ Fabrizio Romano។

ក្លឹបខាងលើកំពុងតែចរចាជាមួយអ្នកចាត់ការរូបនេះក្នុងការបន្តកុងត្រាថ្មីថែមទៀតផង ព្រោះតែលោកបានឈានទៅដល់ឆ្នាំចុងក្រោយនៃកុងត្រារបស់លោកជាមួយក្លឹបនេះហើយដោយលោកនឹងចប់កុងត្រានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
តាមពិតទៅការសម្រេចឲ្យលោក Ten Hag បន្តកុងត្រាក៏ដូចជានៅដឹកនាំក្លឹបបន្តនេះគឺដោយសារតែលោកបានយកឈ្នះក្លឹប Manchester City ដោយដណ្ដើមយកពាន FA Cup កាលពីរដូវកាលឆ្នាំ២០២៣/២៤កន្លងទៅនេះ។

រយៈពេលមុន Man Utd ឈ្នះពាន FA Cup នេះតំណែងរបស់លោក Ten Hag មានភាពរង្គោះរង្គើខ្លាំងដោយទាំងថ្នាក់ដឹកនាំ ក៏ដូចជាកីឡាករក្នុងក្លឹបមួយចំនួនធំ មានការមិនពេញចិត្តនឹងការដឹកនាំរបស់លោក ដែលធ្វើឲ្យក្លឹបគិតគូរក្នុងការបណ្ដេញលោកចេញ។

យ៉ាងណាក្រោយថ្នាក់ដឹកនាំក្លឹប Man Utd សម្រេចចិត្តនៅក្នុងថ្ងៃនេះ Ten Hag នឹងអាចបន្តកុងត្រាថ្មីជាមួយក្លឹប ដោយគម្រោងរបស់លោក ស្របគ្នានឹងថ្នាក់ដឹកនាំក្លឹបដោយធ្វើការបណ្ដុះបណ្ដាលកីឡាករក្មេងៗដើម្បីពង្រឹងក្លឹប៕


ប្រភព៖sabay
