អាហ្សង់ទីន៖ ម្ចាស់ពានរង្វាន់ Ballon d’Or ៨ សម័យកាល កីឡាករបាល់ទាត់ឆ្នើម Lionel Messi បានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក ESPN ថា លោកនឹងមិនព្យាយាមឈ្នះមេដាយមាសទី២ជាមួយអាហ្សង់ទីនក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសនៅរដូវក្តៅនេះឡើយ។
ខ្សែប្រយុទ្ធ Messi របស់ក្លឹប Inter Miami បាននិយាយក្នុងបទសម្ភាសន៍ដែលបានចាក់ផ្សាយកាលពីថ្ងៃពុធថា ខ្ញុំបាននិយាយជាមួយគ្រូបង្វឹកអូឡាំពិកអាហ្សង់ទីន ហើយយើងបានយល់ព្រមភ្លាមៗអំពីស្ថានភាពនេះ។ វាជាពេលវេលាដ៏លំបាកមួយ ព្រោះមាន Copa America ហើយនោះនឹងមានន័យថា នៅឆ្ងាយពីក្លឹបរបស់ខ្ញុំ ២ទៅ៣ខែជាប់គ្នា។
អតីតកីឡាករឆ្នើម Barcelona ជាសមាជិកក្រុមឈ្នះមេដាយមាសអូឡាំពិកឆ្នាំ ២០០៨ របស់អាហ្សង់ទីនបានបន្ថែមថា នៅអាយុរបស់ខ្ញុំ ខ្ញុំមិនចង់លេងអ្វីគ្រប់យ៉ាងទេ ហើយខ្ញុំត្រូវធ្វើការជ្រើសរើសត្រឹមត្រូវ។
លោក Messi មានអាយុ ៣៧ ឆ្នាំនៅថ្ងៃទី ២៤ ខែមិថុនានឹងនៅជាមួយក្រុមការពារជើងឯកអាហ្សង់ទីននៅ Copa America ពីថ្ងៃទី ២០ ខែមិថុនាដល់ថ្ងៃទី ១៤ ខែកក្កដានៅអាមេរិក២ឬ៣សប្តាហ៍មុនពេលអូឡាំពិកចាប់ផ្តើមនៅថ្ងៃទី ២៦ ខែកក្កដា។
ទោះបីជាយ៉ាងណាក៏ដោយ លោក Messi មិនបានបិទទ្វារក្នុងការចូលរួមការប្រកួត World Cup លើកទី ៦ ដែលបំបែកកំណត់ត្រានឹងធ្វើឡើងនៅឆ្នាំ ២០២៦ រវាងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។
លោក Messi បានបន្តថា វាអស្ចារ្យណាស់ក្នុងការមានកំណត់ត្រា និងបន្តសម្រេចបានអ្វីៗ ប៉ុន្តែខ្ញុំនឹងមិនចូលរួមក្នុងការប្រកួត World Cup ដោយគ្រាន់តែនិយាយថា ខ្ញុំបានធ្វើបាន៦គ្រាប់។ ប្រសិនបើខ្ញុំមានអារម្មណ៍ល្អ ហើយអ្វីគ្រប់យ៉ាងគឺនៅនឹងកន្លែងសម្រាប់ខ្ញុំនៅទីនោះ ល្អ ប៉ុន្តែខ្ញុំនឹងមិនទៅគ្រាន់តែទៅ” ។
វាពិបាកណាស់ក្នុងការស្រមៃថា តើមានអ្វីកើតឡើង ព្រោះវានៅសល់ពីរឆ្នាំទៀត។ ខ្ញុំមិនចាំបាច់ប្តេជ្ញាចិត្តនៅពេលនេះថាតើខ្ញុំនឹងនៅទីនោះ ឬអត់៕ ដោយ៖លី ភីលីព