ផ្សេងៗ

អង្គការ NASA បញ្ជាក់ថា យានអវកាសរបស់ក្រុមហ៊ុន Boeing គ្រោងហោះចេញពីស្ថានីយ ISS និងវិលត្រឡប់មកភពផែនដីវិញ នៅថ្ងៃទី២២មិថុនា

Afp

វ៉ាស៊ីនតោន៖ អង្គការ NASA បានបញ្ជាក់ឲ្យដឹងនៅថ្ងៃសុក្រនេះថា យានអវកាស Boeing Starliner នាពេលឥឡូវនេះ គ្រោងនឹងបង្ហោះចេញពីស្ថានីយអវកាសអន្តរជាតិ ហៅកាត់ថា ISS ហើយត្រឡប់មកផែនដីវិញនៅថ្ងៃទី ២២ ខែមិថុនា ដោយផ្តល់ពេលវេលាបន្ថែមទៀតដើម្បីបញ្ចប់ផែនការសម្រាប់ដំណើរការដ៏ស្មុគស្មាញមួយនេះ ។

គួររំលឹកថា អវកាសយានិកនៅលើយានអវកាស Starliner គឺ Butch Wilmore និង Suni Williams បានមកដល់ ស្ថានីយ ISS នៅថ្ងៃទី៦ ខែមិថុនា ។

អង្គការ NASA និងក្រុមហ៊ុន Boeing បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ពេលវេលាបន្ថែមអនុញ្ញាតឱ្យក្រុមធ្វើការបញ្ចប់ផែនការ និងប្រតិបត្តិការចេញដំណើរ ខណៈដែលយានអវកាសនៅតែត្រូវបានសម្អាតសម្រាប់សេណារីយ៉ូការវិលត្រឡប់មកវិញក្នុងគ្រាអាសន្នរបស់នាវិញឋិតនៅក្នុងច្បាប់នៃការហោះហើរ” ។

ពួកគេកំពុងកំណត់គោលដៅនៃការចាកចេញមិនឲ្យលើសពីថ្ងៃទី២២ ខែមិថុនា ដោយទុកឱកាសសម្រាប់ការបន្ថែមពេលវេលាបន្ថែមទៀតនៅឯស្ថានីយ ISS ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top