ផ្សេងៗ

ហុងគ្រីជួបស្វីស ឃណៈអេស៉្បាញ ប៉ះក្រូអាតការប្រកួត Euro 2024 នាយប់ថ្ងៃទី១៥ មិថុនា

Afp

អាល្លឺម៉ង់៖ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់នាយប់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៤ មាន ៣ ប្រកួតមានការផ្សាយបន្តផ្ទាល់ពីស្ថានីយទូរទស្សន៍ ទូរទស្សន៍ CBS មាន CTN, MyTV, CNC និង Facebook របស់ CBS Sports ។

ក្រុមបាល់ទាត់ជម្រើសជាតិប្រទេសហុងគ្រីប៉ះក្រុមបាល់ទាត់ជម្រើសជាតិប្រទេស ស្វីស នៅវេលាម៉ោង ៧.៤៥នាទីយប់ រីឯក្រុមបាល់ទាត់ជម្រើសជាតិប្រទេសអេស៉្បាញប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិប្រទេសក្រូអាតនៅវេលាម៉ោង ១០.៤៥ នាទីយប់។

ចំណែកមួយប្រកួតទៀត គឺក្រុមបាល់ទាត់ជម្រើសជាតិប្រទេសអ៊ីលីតាជួបជាមួយក្រុមបាល់ទាត់ជម្រើសជាតិប្រទេសអាល់បានី នៅវេលាម៉ោង ១.៤៥ នាទីយប់ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤៕ ដោយ៖លី ភីលីព

Most Popular

To Top