បរទេស៖ ក្លឹបបាល់ទាត់បានប្រកាសជាផ្លូវការថា អ្នកចាំទីជនជាតិម៉ុងតេណេហ្គ្រោ Matija Sarkic របស់ក្លឹបបាល់ទាត់ Millwall បានទទួលមរណភាពក្នុងអាយុ ២៦ឆ្នាំហើយ។
សេចក្តីថ្លែងការណ៍មួយបាននិយាយថា ក្លឹបមានការសោកស្តាយទាំងស្រុងចំពោះការស្លាប់របស់លោក Sarkic ដែលបានបង្ហាញខ្លួនចំនួន ៣៣ លើកសម្រាប់ក្រុម Lions ចាប់តាំងពីលោកបានចូលរួមជាមួយ Wolverhampton Wanderers កាលពីខែសីហាឆ្នាំមុន។
ក្លឹបបានបន្តថា កីឡាករអន្តរជាតិម៉ុងតេណេហ្គ្រោ Matija បានតំណាងឲ្យប្រទេសរបស់លោកដោយមោទនភាពក្នុងឱកាសជាច្រើន។ គ្រប់គ្នានៅក្នុងក្លឹប សូមផ្ញើក្តីស្រលាញ់ និងចូលរួមរម្លែកទុក្ខដល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់លោក Matija ក្នុងគ្រាដ៏សោកសៅដ៏ក្រៀមក្រំនេះ។
ព័ត៌មានទាន់ហេតុការណ៍នេះកំពុងត្រូវបានអាប់ដេត ហើយព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានផ្សព្វផ្សាយក្នុងពេលឆាប់ៗនេះ៕ ដោយ៖លី ភីលីព