លោក Hansi Flick គ្រូបង្គោលក្លឹប Barcelona បានមើលឃើញពីទម្រង់លេងដ៏អស្ចារ្យរបស់ ខ្សែប្រយុទ្ធ Raphinha បើយោងការលើកឡើងរបស់លោក ក្នុងសារព័ត៌មាននៅក្នុងថ្ងៃនេះ។

លោក Flick បាននិយាយថា៖” តាំងពីថ្ងៃ ដែលខ្ញុំមកដឹកនាំក្លឹបនេះដំបូង ខ្ញុំឃើញ Raphinha ជាកីឡាករ ដែលខិតខំគ្រប់យ៉ាងឲ្យ Barca។ ខ្ញុំពេញចិត្តនឹងការចូលរួមជួយរបស់គេណាស់ “។

ចំពោះ Raphinha វិញក៏ធ្លាប់បាននិយាយជាក់ស្ដែងថា គេពេញចិត្តនឹង Barca ខ្លាំងព្រោះតែក្លឹបនេះជាក្លឹបដែលគេចង់លេងតាំងពីតូចមក ។ ជាពិសេសកាលពីម្សិលមិញនេះ គេបានតួនាទីជាប្រធានក្រុម ដែលធ្វើឲ្យគេមោទនភាពមែនទែន។
ក្រោមតួនាទីជាប្រធានក្រុមនេះគេក៏បានជួយឲ្យ Barca ឈ្នះ Villareal ក្របខ័ណ្ឌ La Liga លទ្ធផល ៥-១ ផងដែរ៕
