ផ្សេងៗ

អ៊ីស្រាអ៊ែល បើកការវាយប្រហារ​ តាមផ្លូវអាកាសដ៏ខ្លាំងក្លាបំផុត ទៅលើទឹកដីលីបង់ បណ្តាលឲ្យមាន មនុស្សស្លាប់ជិត៥០០នាក់

យេរ៉ូសាឡឹម៖ ក្រសួងសុខាភិបាលរបស់ប្រទេសលីបង់ បានឲ្យដឹងកាលពីយប់ថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសារការ វាយប្រហារតាមផ្លូវអាកាស ដ៏ធំបំផុតរបស់អ៊ីស្រាអ៊ែល នៅក្នុងប្រទេសលីបង់ គិតចាប់តាំងពីការចាប់ផ្តើមជម្លោះ រវាងប្រទេសអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន បានកើនឡើងដល់៤៩២នាក់ ជាមួយគ្នានេះដែរមានអ្នករងរបួសចំនួន១.៦៤៥នាក់ ។

មន្ត្រីសុខាភិបាលលីបង់ បានលើកឡើងថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ តាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល ក្នុងបូករួមទាំងកុមារមាន ចំនួន៣៥នាក់ និងស្ត្រីចំនួន៥៨នាក់ ដោយជនរងគ្រោះភាគច្រើននៅតែមិនទាន់ ស្គាល់ពីអត្តសញ្ញាណនៅឡើយទេ ។

ចំពោះការវាយប្រហារ តាមផ្លូវអាកាសដ៏ខ្លាំងក្លារបស់អ៊ីស្រាអ៊ែល ដែលបានធ្វើឡើងនៅទូទាំងប្រទេសលីបង់ បានធ្វើឱ្យជម្លោះរវាងអ៊ីស្រាអ៊ែល និងក្រុមហេសបូឡាហ៍ ឈានដល់កម្រិតកំពូលថ្មីមួយទៀត ។

ការកើនឡើងចុងក្រោយនៃអរិភាពនេះ បានកើតឡើងដោយការផ្ទុះការបាញ់ គ្នាកាលពីសប្តាហ៍មុនដែលផ្តោតលើអ្នកតាមដាន និងអ្នកនៅទូទាំងប្រទេសលីបង់ ដែលបានធ្វើឱ្យមនុស្សរាប់សិបនាក់ស្លាប់ និងប្រទេសមួយនេះស្ថិតនៅមាត់ជ្រោះ នៃការផ្ទុះសង្គ្រោះ ។

ការវាយប្រហារគ្នាជាបន្តបន្ទាប់យ៉ាងឆាប់រហ័ស ជាព្រឹត្តិការណ៍ដែលបានជំរុញ ឲ្យមានភាពតានតឹងដែលអូសបន្លាយ រយៈពេលយូររហូតដល់កម្រិតដែលមិនធ្លាប់មាន ពីមុនមកនោះឡើយ ដោយបង្កើនការភ័យខ្លាចនៃការផ្ទុះឡើងនៅក្នុងតំបន់កាន់តែខ្លាំងឡើងៗ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top