ផ្សេងៗ

អតិថជិនជនជាតិ វៀតណាម រយរាប់នាក់ដេក រងចាំពេញមួយយប់ នៅហាងលក់ iPhone 16 ក្នុងទីក្រុងហូជីមិញ

VN Express

វៀតណាម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតិថជិនជនជាតិវៀតណាម ជាច្រើនបានបង្ហាញខ្លួន នៅហាងលក់ iPhone 16 កាលពីយប់ថ្ងៃព្រហស្បតិ៍ ហើយបានរង់ចាំរាប់ម៉ោងជាជួរ ដើម្បីឲ្យខ្លួនក្លាយជាម្ចាស់ iPhone 16 ដំបូងគេ។

ស្ថិតនៅសង្កាត់លេខ១ នៃទីក្រុងហូជីមិញ មនុស្សរាប់សិបនាក់ អាចត្រូវបានគេមើលឃើញថា កំពុងរង់ចាំដោយអត់ធ្មត់ តាំងពីល្ងាចដើម្បីឲ្យបានកាន់ផលិតផល Apple ចុងក្រោយបំផុតនៅម៉ោង ០:០១ ព្រឹកថ្ងៃសុក្រក្នុងដៃរបស់ពួកគេ។

ហាងលក់រាយធំៗភាគច្រើនបានទទួលការបញ្ជាទិញយ៉ាងច្រើនសម្រាប់ iPhone 16 Pro Max ជាមួយនឹងទំហំផ្ទុក 256 GB ជាពិសេសពណ៌ខ្សាច់។ ពួកគេកំពុងផ្តល់ការបញ្ចុះតម្លៃរហូតដល់ ៣ លានដុង (១២២ ដុល្លារ) ។

ចំណែកនៅទីក្រុងហាណូយ អតិថិជនចាប់ផ្តើមបង្ហាញខ្លួន នៅម៉ោង ៩:០០ យប់នៅកន្លែងលក់ទូរសព្ទនៅស្រុក Hai Ba Trung។ ជាលើកដំបូង CellphoneS លក់ iPhone នៅពាក់កណ្តាលអធ្រាត្រ ទៅដល់ម៉ោង ៨:០០ ព្រឹកនៅពេលដែលហាងរបស់ខ្លួនបើក។

អ្នកនាំពាក្យម្នាក់បាននិយាយថា ដោយសារចំនួនអតិថិជនច្រើន ខ្សែសង្វាក់បានសម្រេចចិត្តចាប់ផ្តើមថ្ងៃធ្វើការមុនម៉ោង ៨ ម៉ោង ។ អតិថិជនត្រូវបានផ្តល់សញ្ញាសម្ងាត់ ជាជួរនៅម៉ោង ១០:០០ យប់ ហើយឧបករណ៍ប្រហែល ២,៥០០គ្រឿង ត្រូវបានប្រគល់ឲ្យ។

លោក Thanh Tam ដែលជាអតិថិជន ដំបូងគេម្នាក់ បានដោះដូរ iPhone 14 Pro របស់លោកសម្រាប់ទូរស័ព្ទថ្មី ហើយបានបង់ប្រាក់ខុសគ្នា ។ លោកបានបន្តថា ខ្ញុំបានប្រើទូរស័ព្ទនេះ អស់រយៈពេល ២ ឆ្នាំហើយ ឥឡូវនេះដល់ពេល ធ្វើកំណែទម្រង់ហើយ៕

Most Popular

To Top