យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹប Juventus កំពុងធ្វើការពិចារណា ទៅលើកុងត្រា របស់កីឡាករខ្សែការពារជើងចាស់ Sergio Ramos ដែលកំពុងបន្តអាជីពនៅឡើយនោះ ។
ខណៈដែលកីឡាករខ្សែការពារដ៏សំខាន់គឺ Gleison Bremer កំពុងមានបញ្ហារបួសនោះក្លឹប Juventus បានសម្លឹងឃើញថា Ramos នឹងអាចមកជំនួសតំណែងនេះ បានបណ្តោះអាសន្ន ។
កីឡាករ Bremer បានទទួលរង របួសក្នុងពេលប្រកួត Champions League ប៉ះនឹងក្រុម RB Leipzig ចុងក្រោយនេះហើយរំពឹងថា គាត់នឹងមិនអាចវិលត្រឡប់មកប្រកួតឲ្យ Juventus វិញបានឡើយរហូត ដល់ចប់រដូវកាលតែម្តង៕
ប្រែសម្រួល៖ស៊ុនលី