ផ្សេងៗ

នាយកប្រតិបត្តិ Meta លោក Mark Zuckerberg ក្លាយជាអ្នកមានបំផុតទី ២ របស់ពិភពលោក

AFP

អាមេរិក ៖ មហាសេដ្ឋីអាមេរិក លោក Mark Zuckerberg នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស Meta Platforms បានវ៉ាដាច់ប្រធានក្រុមហ៊ុន លក់រាយ Amazon លោក Jeff Bezos បានជាក្លាយអ្នកមានបំផុតទី២ របស់ពិភពលោក យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express ។

នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg បានប្រាប់ឲ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់លោក Zuckerberg បានកើនឡើង ៣.៤ ពាន់លានដុល្លារកាលពីថ្ងៃសុក្រ ដល់ ២០៦ ពាន់លានដុល្លារ ដែលជាកំណត់ត្រាថ្មីសម្រាប់លោក នៅពីក្រោយតែលោក Elon Musk  ជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសុទ្ធ ២៥៦ ពាន់លានដុល្លារ។

លោក Bezos ជាប់ចំណាត់ថ្នាក់លេខ ៣ មានទ្រព្យសម្បត្តិសុទ្ធ ២០៥ ពាន់លានដុល្លារ ជាមួយនឹងការធ្លាក់ចុះ ២.៦ ពាន់លានដុល្លារនៅថ្ងៃនោះ។ ទ្រព្យសម្បត្តិរបស់លោក Zuckerberg បានកើនឡើងចំនួន ៧៨ ពាន់លានដុល្លារនៅឆ្នាំនេះ ដែលមានទំហំធំជាងមហាសេដ្ឋីផ្សេងទៀតក្នុងបញ្ជីអ្នកមានរបស់ Bloomberg ។ លោកកាន់កាប់ភាគហ៊ុន ១៣ភាគរយនៅ Meta ។

ភាគហ៊ុន Meta បានកើនឡើង ៦៨ ភាគរយ ចាប់តាំងពីដើមឆ្នាំមក ខណៈការទីផ្សារភាគហ៊ុនរបស់លោក Zuckerberg លើ Metaverse ហើយភាគហ៊ុនបានបិទ កាលពីថ្ងៃព្រហស្បតិ៍នៅកម្រិតខ្ពស់បំផុតថ្មីនៃ៥៨២.៧៧ ៕

Most Popular

To Top