ផ្សេងៗ

តើការទទួលទាន កាហ្វេអាចជួយ អ្វីបានខ្លះ?

ទោះជាអ្នកចូលចិត្ត ក្តៅ ត្រជាក់ ខ្មៅ ឬ ដាក់ជាមួយស្ករ យ៉ាង ណាក៏ដោយ ក៏កាហ្វេផ្តល់អត្ថ ប្រយោជន៏ ជាច្រើនសំរាប់ សុខភាព របស់អ្នកដែរ ។ ការទទួលទានការហ្វេ មិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៏ ស្រស់ស្រាយប៉ុណ្ណោះទេ គឺវាថែមទាំងជួយកាត់ បន្ថយគ្រោះថ្នាក់ នៃការកើតជំងឺមហារីកស្បែក បានមួយកំរិតទៀតផង ។ ដូច្នេះអត្ថបទមួយនេះនឹង បង្ហាញអ្នកអំពីអត្ថ ប្រយោជន៏ដ៏ភ្ញាក់ផ្អើលអំពីការហ្វេ ។

១-វាអាចជួយការពារពីការ មានអារម្មណ៏ ស្មុគស្មាញ
អ្នកនឹង មានអារម្មណ៏ថា ស្រស់ស្រាយបន្ទាប់ ពីបានអ្នកក្រេបរស់ជាតិ កាហ្វេនាពេលព្រឹក ជាលើកដំបូង។ ការសិក្សាមកពីសាលាហាវ៉ាដ នៃសុខភាពសារធារណៈ របស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីខែមុននៅក្នុង ទីទុកឯកសារខាង វិជ្ជាពេទ្យក្នុងប្រទេស បានរកឃើញថាស្រ្តី ដែលបានទទួលទាន កាហ្វេដែលពោពេញ ទៅដោយជាតិ កាហ្វេអ៊ីន ជាប្រចាំអាចមានគ្រោះថ្នាក់ នៃការកើតមានអារម្មណ៏ ស្មុគស្មាញតិចជាងអ្នក ដែលមិន ដែលទទួលទានសោះ ២០ភាគរយ ។ ការសិក្សាដែលបានយោង ទៅតាមការពិសោធ ទៅលើស្រ្តីមួយក្រុម ក្នុងរយៈពេល១០ឆ្នាំ បានរកឃើញថា អ្នកទទួលទានកាហ្វេច្រើនប៉ុណ្ណា អត្រាគ្រោះថ្នាក់នៃការកើតមានអារម្មណ៏ ស្មុគស្មាញតិចប៉ុនហ្នឹង ។

២-វាអាចមានប្រសឹទ្ធភាពក្នុងការសម្រកទម្ងន់
ការទទួលទាន អេស្ព្រេសូ និង កាពូស៊ីនូ បន្ទាប់ពីអាហាររួច មានអារម្មណ៏ស្រស់ស្រាយ ប្រសើរជាងការ សម្រាកទៅទៀត។ “អ្នកស្រាវជ្រាវ ខាងវិជ្ជាពេទ្យលោកChris Kilham បាននិយាយថា នៅពេលដែលអ្នកទទួលទាន កាហ្វេបន្ទាប់ពីទទួលទាន អាហាររួចវាអាចធ្វើឲ្យ រាងកាយកម្រនឹងឃ្លាន ដែលនេះជាហេតុជួយឲ្យអ្នកអាចរក្សាទម្ងន់ ឬសម្រកទម្ងន់បាន ។ ទន្ទឹមនឹងនេះអ្នកស្រាវ ជ្រាវមួយចំនួនទៀត ក៏បានលើកឡើងដែលថា “សារជាតិកាហ្វេអ៊ីន អាចកាត់បន្ថយកម្រិត នៃការបញ្ចេញកាកសំនល់ របស់ក្រពះដែលជាហេតុធ្វើអ្នកមាន អារម្មណ៏ឆ្អែតបានយូរ ។

៣-វាជួយបង្កើនសមត្ថភាព របស់បុរសក្នុងការបង្កកំនើត
“ការសិក្សាជាច្រើនបានបង្ហាញថា កាហ្វេអ៊ីនមានផលប៉ះពាល់ វិជ្ជមានទៅលើស្ពែមាតូសូអីត ដែលអាចបង្កើតឪកាសក្នុង ការបង្កកំនើត ។” ជាក់ស្តែងការសិក្សា ដែលបានប្រព្រឹត្តឡើងនៅមហាវិទ្យាល័យ សៅ ប៉ូឡូនៃប្រទេសប្រេស៊ីល បានរកឃើញថាស្ពែមាតូសូអ៊ីត ត្រូវបានបង្កើនសមត្ថភាពសំរាប់អ្នក ដែលទទួលទាន កាហ្វេជាប្រចាំ ។ មួយវិញទៀតអ្នក ដែលទទួលទាន កាហ្វេមានឪកាសក្នុងការមានកូនច្រើន ជាងអ្នកដែលមិន ដែលទទួលទានកាហ្វេសោះ ។

៤-វាអាចជាកន្លែងបង្ក មេរោគប្រនជាងគេៈ
នៅពេលដែលអ្នកគិត ទៅ ដល់កន្លែងដែលមានមេរោគ ច្រើនជាងគេបំផុតនៅក្នុងផ្ទះរបស់អ្នក អ្នកប្រហែលជាស្រមៃ ទៅដល់ផ្ទះបាយកន្លែងលាងចាន ឬក៏កន្លែង ចាក់សម្រាម។ ក៏ប៉ុន្តែកន្លែងដាក់កាហ្វេ របស់អ្នកក៏ជាកន្លែង ដែលមានមេរោគខ្លាំងជាងគេដែរ។ការសិក្សាដែលបានធ្វើឡើងដោយ អង្គការសុខភាព មិនយកប្រាក់ចំនេញ NSF International បានរកឃើញថា កន្លែងដាក់កាហ្វេគែ ជាកន្លែងដែលពោរពេញ ទៅដោយជាតិមេតាបែ និងមានក្លិនផ្អួរ ដែលហេតុនាំឲ្យ ទីនោះមានការ បង្កឡើង នៃប្រភេទមេរោគផ្សេងៗ ច្រើនជាងគេ ។

៥-វាអាចកាត់បន្ថយគ្រោះ ថ្នាក់ពីការកើតជំងឺមហារីកស្បែកៈ
ការត្រូវស្ថិននៅក្រោមកម្តៅ ព្រះអាទិត្យជាប្រចាំ អាចធ្វើឲ្យអ្នកមាន ការប្រឈមមុខ ខ្ពស់ក្នុងការកើតមាន ជំងឺមហារីកស្បែក ។ យោងទៅតាមការ សិក្សា កាលពីពេលថ្មីនេះបានឲ្យដឹងថា ការទទួលទានកាហ្វេ អាចធ្វើស្រ្តីកាត់បន្ថយគ្រោះ ថ្នាក់ពីការកើតជំងឺ មហារីកបាន ២០ភាគរយ និងបុរសអាចកាត់បាន៩ភាគរយ ។

៦-វាមិនមែនធ្វើឲ្យអ្នកញៀននោះទេ
ក្នុងខណៈពេលដែល មនុស្សជាច្រើអះអាងថា ពួកគេមិនអាចធ្វើអ្វីកើតឡើយ ប្រសិនបើគេមិនបានទទួល ទានកាហ្វេក្នុងមួយថ្ងៃ ។ ផ្ទុយទៅវិញអ្នកជំនាញខាងផ្នែកសុខភាព បានពន្យល់ណែនាំថា សារជាតិកាហ្វេអ៊ីន មិនអាចធ្វើឲ្យញៀននោះទេ ។ “សារជាតិកាហ្វេអ៊ីនគឺជាប្រភេតថ្នាំសំរាប់ដាស់អារម្មណ៏កំរិតស្រាលប៉ុណ្ណោះ ហើយពួកយើងមិនអាចធ្វើការប្រៀបធៀបកាហ្វេជាមួយនឹងពពួកថ្នាំញៀនប្រភេទផ្សេងៗបានឡើយ។” ទោះបីជាយ៉ាងណាក្តី អ្នកដែលទទួលទានកាហ្វេខ្លាំង ប្រហែលជាមានបទពិសោធន៏មួយចំនូនដូចជា ការអស់កម្លាំងនិងមានការឆាប់ខឹង ប្រសិនជាគេការបន្ថយការទទួលទាន កាហ្វេជាប្រចាំថ្ងៃរបស់គេ។ មួយវិញទៀត អ្នកដែលទទូលទាន កាហ្វេប្រហែលជា៦ កែងក្នុងថ្ងៃ អាចធ្វើឲ្យពួកគេកើតមាននូវបញ្ហាខាងលើ ក៏ប៉ុន្តែជាធម្មតា បញ្ហាទាំងនោះអាចដោះ ស្រាយបាន។

    Most Popular

    To Top