បុរសជនជាតិឥណ្ឌាម្នាក់ បានអះអាងថាខ្លួន រស់នៅដោយមិនផឹកទឹក និងបរិភោគអាហារ អស់រយៈពេលជាច្រើនទសវត្ស។

មានពុកមាត់, ពុកចង្កា, សក់វែង ចោះច្រមុះ និងស្លៀកពាក់ក្រហម តាមបែបហិណ្ឌូ លោកតារូបនោះបានរស់នៅក្នុងភូមិ ឆារ៉ាដា ភាគខាងលិចរដ្ឋហ្គាចារ៉ាត ជាទីដែលលោកបានចំណាយ ពេលចុងក្រោយ នៃឆាកជីវិតធ្វើសមាធិ ភាវនាធម៌តាមបែបសាសនា ។
លោកតាមានឈ្មោះថា Prahlad Jani មានអាយុ៩០ឆ្នាំ នេះបើតាមសាមីខ្លួនអះអាងថាបានកើតក្នុងខែសីហា ឆ្នាំ១៩២៩។ Jani ត្រូវបានគេស្គាល់ច្បាស់ កាលពីឆ្នាំ២០០៣ នៅក្នុងកិច្ចសម្ភាសន៍ជាមួយ AFP ពេលដែលគាត់អះអាងថា អាចរស់នៅដោយគ្មានអាហារ និងទឹកព្រោះតែការប្រទាន ពរពីនាគរាជ ។
Jani មានមនុស្សមួយក្រុមគោរពប្រតិបត្តិ និងដើរតាមបើទោះជាអ្វីដែលលោកអះអាងមានការសង្ស័យពីក្រុមគ្រូពេទ្យជំនាញក៏ដោយ។ លោកបានស្លាប់កាលពីឆ្នាំ ២០២០ ហើយសាកសពរបស់លោកតាហិណ្ឌូសាសនិករូបនេះត្រូវបញ្ជូនយកទៅធ្វើបុណ្យតាមសាសនាក្នុងទីក្រុងអាំបាជី ជាទីដែលលោកបានសាងប្រាសាទតូចមួយនៅទីនោះ៕
