បន្ទាប់ពីតវ៉ាក្ដីឈ្នះ នឹងអាចមានមុខលើទីលានវិញ ពេលនេះខ្សែបម្រើ Paul Pogba កំពុងតែត្រូវបានក្លឹប មួយចំនួនចង់បានគេទៅចូលរួមដូចជា AC Milan ជាដើម តែយ៉ាងណា អតីតកីឡាករ Manchester United រូបនេះចង់លេងនៅ Juventus ដដែល ដើម្បីជាការតបស្នង ដែលក្លឹបមិនផ្ដាច់កុងត្រា ខ្លួនក្នុងកំឡុងពេលជាប់ក្ដីក្ដាំ។
បន្ថែមពីលើការប្រឹងប្រែង ហ្វឹកហាត់ដើម្បីតែការលេងនៅ Juventus គេក៏សុខចិត្តកាត់ប្រាក់ខែខ្លះថែមទៀតផង ដើម្បីតែបានលេងនៅទីនោះ។ នេះជាការបង្ហាញភក្ដីភាពចំពោះក្លឹបមួយនេះ ដោយសារតែ ក្លឹបមិនបានផ្ដាច់កុងត្រាគេឡើយក្នុងកំឡុងដែលគេកំពុងតែតវ៉ាក្ដីនោះ ។
ដើមឡើយសហព័ន្ធបាល់ទាត់ អ៊ីតាលីបានដាក់ពិន័យទៅកាន់ Pogba ចំនួន៤ឆ្នាំ មិនឲ្យលេងបាល់ ពីបទប្រើប្រាស់សារធាតុប៉ូវកម្លាំង ដែលគេហាមឃាត់ ប៉ុន្តែការដាក់ទោសនេះ ត្រូវបានសម្រាលមកត្រឹម១៨ខែវិញ ដោយសារតែគេរកឃើញថាវាជាការប្រើប្រាស់ដោយអចេតនា ។ យ៉ាងណាក្រោយខកខាន ចូលលេងអស់១៨ខែ ពេលនេះអតីតខ្សែ បម្រើជម្រើសជាតិបារាំងកំពុងតែសម្រុក ហ្វឹកហាត់ឡើងវិញ ដើម្បីអាចចូលលេងឲ្យ Juventus វិញឲ្យបានឆាប់ ៕