ផ្សេងៗ

ប៉ូលីសហុងកុងចាប់ខ្លួន ជនសង្ស័យចំនួន ២៧ នាក់ ពីបទឆបោកតាមបណ្តាញ សង្គមនៅហុងកុង និងធ្វើឲ្យខាតបង់ទឹក ប្រាក់ ៤៦ លានដុល្លារ

RT News

ហុងកុង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសហុងកុងបានរុះរើសង្វៀន ឧក្រិដ្ឋជនដែលប្រើវីដេអូ ក្លែងបន្លំ និង ប្រើប្រាស់ស្រីស្អាតដែលបង្កើតដោយប្រព័ន្ធAI ដើម្បីបោកប្រាស់បុរសនៅទូទាំង អាស៊ីបណ្តាលឲ្យមានការខាតបង់ ទឹកប្រាក់សរុបចំនួន ៤៦ លានដុល្លារអាមេរិក។

ប៉ូលីសបានប្រកាសជាផ្លូវការថា ការចាប់ខ្លួនជនសង្ស័យចំនួន ២៧ នាក់ក្នុងនោះមានបុរស ២១ នាក់ និងស្ត្រី ៦ នាក់ក្នុងស្រុក Hung Hom ប្រទេសចិន។ ជនសង្ស័យមានអាយុចន្លោះពី ២១ ទៅ ៣៤ ឆ្នាំ ភាគច្រើនមានការអប់រំល្អ ដោយមានសញ្ញាបត្រជាច្រើន ផ្នែកប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល និងបច្ចេកវិទ្យា។ ពួកគេជាច្រើននាក់ត្រូវបានជ្រើសរើស ដោយក្រុមក្មេងទំនើងស្អាត បន្ទាប់ពីបានចូលរៀន នៅសកលវិទ្យាល័យក្នុងស្រុក។

CNN បានរាយការណ៍ថា អ្នកបោកប្រាស់បានធ្វើការ ជាមួយអ្នកជំនាញ ផ្នែកព័ត៌មានវិទ្យានៅបរទេស ដើម្បីបង្កើតវេទិការូបិយប័ណ្ណ ក្លែងបន្លំដោយបង្ខំជនរងគ្រោះឲ្យធ្វើការវិនិយោគ។ ជនរងគ្រោះរួមមានហុងកុង ចិនដីគោក តៃវ៉ាន់ សិង្ហបុរី ឥណ្ឌា និងសេដ្ឋកិច្ចអាស៊ីផ្សេងទៀត ត្រូវបានគេកំណត់គោល ដៅតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។

ក្រុមក្មេងទំនើងបានប្រើប្រាស់ វីដេអូក្លែងបន្លំដែលបង្កើតដោយ AI ដើម្បីធ្វើជាស្ត្រីដ៏គួរឲ្យទាក់ទាញ ជនរងគ្រោះឲ្យធ្វើការរវិនិយោគ ជាមួយពួកគេ។

លោក Fang Chi Kin ប្រធាន អង្គភាពឧក្រិដ្ឋកម្មក្នុងតំបន់ New Territories South បានពន្យល់ថា ជនបោកប្រាស់ បានប្រឌិត មនុស្សដើម្បីបង្កើតភាពស្និទ្ធស្នាល ជាមួយជនរងគ្រោះ។ ពួកគេថែមទាំងបានធ្វើការហៅជាវីដេអូ ក្លែងក្លាយដោយប្រើបច្ចេកវិទ្យា Deepfake ដែលធ្វើឲ្យជនរងគ្រោះជឿថា ពួកគេមានទំនាក់ទំនងស្នេហា។

លោកបានប្រាប់ The Star ថា ពួកគេបានទាក់ទង ជាមួយជនរងគ្រោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបានផ្ញើ ឲ្យពួកគេនូវរូបថត ដែលបង្កើតដោយ AI ដោយបង្ហាញតួអង្គមានរូបរាងទាក់ទាញខ្លាំង បុគ្គលិកលក្ខណៈ អាជីព និងលក្ខណៈសម្បត្តិសិក្សា ៕

Most Popular

To Top