ផ្សេងៗ

លទ្ធផល នៃការធ្វើកោសល្យវិច័យ របស់តារាចម្រៀង Liam Payne

នៅរសៀលថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២៤ នេះ អ្នកជំនាញវជ្ជសាស្ត្របានបង្ហាញអំពីលទ្ធកោសល្យវិច័យ របស់តារាចម្រៀងប្រុសវ័យ ៣១ឆ្នាំ Liam Payne។

លទ្ធផលនៃការធ្វើកោសល្យវិច័យបឋមបានបង្ហាញថា Payne បានរងរបួសជាច្រើនកន្លែងលើដងខ្លួនដែលនាំឱ្យមានការហូរឈាមខ្ទាំកក់ខាងក្នុងនិងហូរចេញមកក្រៅ។
លោក វេជ្ជបណ្ឌិត Alberto Crescenti បាននិយាយថា “បេសកកម្មរបស់យើងគឺទៅទីនោះឱ្យបានឆាប់ព្យាយាមជួយសង្គ្រោះ Liam ប៉ុន្តែដោយសាររបួស Liam ធ្ងន់ធ្ងរពេកទើបមិនអាចជួយសង្គ្រោះជីវិត”។

អ្នកជំនាញផ្នែកវេជ្ជសាស្ត្របានបន្ថែមថា “ផ្អែកលើការពិនិត្យយ៉ាងច្បាស់លាស់ និងយកចិត្តទុកដាក់បានរកឃើញថា “មានការបាក់ឆ្អឹងលលាដ៍ក្បាលរបួសធ្ងន់ធ្ងរបំផុតដែលនាំឱ្យ Liam ស្លាប់ភ្លាមៗ”។

លោក វេជ្ជបណ្ឌិត Alberto Crescenti បានបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញសំនួរ ថាតើ Payne ស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀន នៅពេលដែលកើតឧបទ្ទវហេតុសោកនាដកម្មនេះឬយ៉ាងណា។ ហើយបានលោកសំណូមពរដល់សាធារណជនកុំឱ្យប៉ាន់ស្មានខណៈពេលដែលកំពុងរង់ចាំលទ្ធផលធ្វើកោសល្យវិច័យឱ្យបានហ្មត់ចត់បន្ថែមទៀត។

រម្លឹកផងដែរថា តារាចម្រៀងជនជាតិអង់គ្លេសវ័យ៣១ឆ្ណាំត្រូវបានគេប្រទះឃើញធ្លាក់ពីយ៉រជាន់ទីបីនៅសណ្ឋាគារ CasaSur Palermo ក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ ក្រោយកើតហេតុ ប៉ូលីសបាននិយាយថា Payne បានរង “របួសធ្ងន់ធ្ងរ” ហើយគ្រូពេទ្យបានប្រកាសថាគាត់បានស្លាប់នៅកន្លែងកើតហេតុផ្ទាល់តែម្ដង៕

Most Popular

To Top