រថយន្តសេដ្ឋី Lamborghini ក្លែងក្លាយមួយគ្រឿង បានបង្កការភ្ញាក់ផ្អើលជុំវិញ ប្រព័ន្ធអ៊ីនធឺណិត ក្រោយបុរសអ្នកធ្វើចម្ការមិនស្គាល់អត្តសញ្ញាណម្នាក់ ចង់សម្រេចក្តីសុបិន របស់ខ្លួន ។ គាត់បានច្នៃតុបតែង និងផលិតដោយខ្លួន ឯងទាំងស្រុង ក្នុងការយកម៉ាស៊ីនម៉ូតូ ច្នៃចេញរូបរាងត្រកូល Aventador របស់ក្រុមហ៊ុនរថយន្តអ៊ីតាលី ។

ទាំងដែលចង្កៀងមុខក្រោយ, ការបាញ់ថ្នាំ និងយ៉ាន់កង់រថយន្ត គាត់បានតុបតែងយ៉ាងស្រស់ស្អាត ។ ថ្វីបើពុំមានការទម្លាយចេញពីទំហំចំណាយ ប៉ុន្តែរថយន្តប្រើម៉ាស៊ីន ម៉ូតូមួយគ្រឿងនោះ ក៏ទទួលបានការពេញ ចិត្តជាខ្លាំង ពីសំណាក់អ្នកទស្សនា ហើយក៏កោតសរសើរ ដល់ភាពតស៊ូអត់ធ្មត់ និងការឲ្យតម្លៃ នូវអ្វីដែលខ្លួនមាន របស់បុរសកម្សត់។


