ក្នុងសហរដ្ឋអាមេរិក ប្រធានាធិបតី ជាតំណែងកំពូលមួយ នៃអំណាច នីតិប្រតិបត្តិរបស់ពួកគេ ។ ក្នុងប្រវត្តិសាស្ត្រអាមេរិកមានតែបុគ្គល ៤៤រូបប៉ុណ្ណោះទេ ដែលបានកាន់តំណែងជាប្រធានាធិបតី ។ យ៉ាងណាក៏ដោយ មានតែប្រធានាធិបតីតែមួយរូបទេដែលបានចុះចេញពីតំណែង ។

ប្រធានាធិបតីនោះគឺ លោក Richard Nixon ដោយគាត់បានចុះចេញនៅឆ្នាំ ១៩៧៤ ក្រោយពីការកាន់តំណែងអស់រយៈពេលជាង ៦ឆ្នាំ ។ ការចុះចេញនេះគឺ ដោយសារតែរឿងអាស្រូវ Watergate ។ រឿងអាស្រូវនេះ លោកបានជាប់ពាក់ព័ន្ធនឹងការយកព័ត៌មាន ដោយខុសច្បាប់ពីស្នាក់ការ គណបក្សប្រជាធិបតេយ្យដែលជា គណបក្សដៃគូប្រកួតប្រជែង។

លោក Nixon ត្រៀមឡើងឧទ្ធម្ភាគចក្រចេញ ពីសេតវិមានក្រោយលាលែងពីតំណែង
ទាក់ទងនឹងរឿង អាស្រូវនេះដែរ លោកបានប្រឈមនឹងមានទោស តែលោកត្រូវបានប្រធានាធិបតី Gerald Ford ដែលជាប្រធានាធិបតីថ្មី លើកលែងការចោទប្រកាន់ទាំងឡាយមកលើរូបលោក។

លោក Nixon និងក្រុមគ្រួសារ នៅប្រាសាទអង្គរវត្តឆ្នាំ១៩៥៣
ក្រោយពីបានលាលែងពីតំណែង លោក Nixon រស់ក្នុងជីវិត ស្ងប់ស្ងាត់នៅរដ្ឋ California និង ក្រោយមករស់នៅ New Jersey។ លោកបានទទួលមរណភាពក្នុងឆ្នាំ ១៩៩៤ ដោយជំងឺស្លាប់មួយចំហៀងខ្លួន ៕

