នៅអំឡុងពេលជាង ១ម៉ឺនឆ្នាំមុន មនុស្សបានធ្វើការផ្សាំគ្រាប់រុក្ខជាតិ ដែលដុះក្នុងព្រៃ ដើម្បីបង្កបង្កើន ផលជាលើកដំបូង នៅភូមិឋានដែលពួកគេរស់នៅ ក្នុងតំបន់Mesopotamia (បច្ចុប្បន្ននៅប្រទេស មជ្ឈិមបូព៌ាមួយចំនួន) ចន្លោះទន្លេ Tigre និង Euphrates។

រុក្ខជាតិដំបូងគេដែលមនុស្សជំនាន់ ដើមបានដាំនៅតំបន់ នោះមានដូចជា អម្បូរស្រូវសាលី, Barley, Lentil និងអម្បូរសណ្ដែក Peas ជាដើម ។ ប្រភេទនៃរុក្ខជាតិ ទាំងនេះក៏ត្រូវបានដាំ នៅតាមតំបន់ផ្សេងទៀតដូចជា អាស៊ីខាងកើត ទ្វីបអាហ្វ្រិក ក៏ដូចជានៅទ្វីប អាមេរិកទាំងខាងជើង និងទាំងខាងត្បូងផងដែរ ។ ចំណែកឯស្រូវ និងដំឡូងវិញ ក៏ស្ថិតក្នុងចំណោម រុក្ខជាតិដំបូងៗត្រូវបានដាំដោយមនុស្សសម័យមុនដែរ ដោយដើមស្រូវត្រូវ បានដាំនៅទ្វីបអាស៊ី ឯដំឡូងវិញដាំនៅទ្វីបអាមេរិក។

ក្រៅពីនេះ មនុស្សក៏បានដាំដំណាំក្រៅពីដំណាំសម្រាប់ហូបដែរ ដែលមានដូចជាដើមកប្បាសសម្រាប់ធ្វើជាសរសៃអំបោះត្បាញសំលៀកបំពាក់ ហើយផ្កា Tulip សម្រាប់ជាការលើកសម្រស់និងលំអខ្លួន៕
