ផ្សេងៗ

ការពិត ៤ យ៉ាងអំពី សក់ រោម និងក្រចកដែលអ្នកត្រូវដឹង

xinhua

១-រោមនៃផ្ទៃមុខ លូតលាស់លឿនជា រោមនៅកន្លែងផ្សេងៗនៃរាងកាយ។ ប្រសិនបើបុរសៗមិនដែលធ្វើការកោរពុកមាត់ នោះរោមពុកមាត់ របស់ពួកគេនឹង អាចលូតលាស់បាន ៣០ហ្វីតនៅពេលថ្ងៃ ។

២-ជារៀងរាលថ្ងៃមនុស្សយើងជ្រុះសក់ជាមធ្យមពី ៦០ទៅ ១០០សសៃ។ ការជ្រុះសក់របស់អ្នកអាចបណ្តាលពី អាកាសធាតុ រដូវ ការមានគត៌ ការមានជំងឺ របបអាហារប្រចាំថ្ងៃ និងអាយុ។

៣-ក្រចកដែលដុះលឿន ជាងគេបំផុតនោះ គឺក្រចកនៅលើដៃកណ្តាល ។ អ្នកអាចធ្វើការកត់សំគាល់បានថា ក្រចកដៃកណ្តាលមានការ លូតលាស់លឿន ជាងក្រចកនៅលើម្រាមដៃដទៃទៀត ពីព្រោះការលូតលាស់ នៃក្រចក គឺអាស្រ័យទៅលើ ប្រវែងរបស់ម្រាមដៃ។

៤-ក្រចកម្រាមដៃដុះលឿន ជាងក្រចកម្រាមជើង ៤ដង ។ នៅពេលអ្នកកាត់ក្រចកដៃក្រចកជើងឲ្យស្មើគ្នាហើយ លុះ ១សប្តាហ៍ ក្រោយមកអ្នកនឹង សង្កេតឃើញថា ក្រចកដៃលូតបានវែងជាងក្រចកជើង ពីព្រោះថា ក្រចកជើងមានការរីកលូតលាស់យឺតបំផុត។
ដោយ៖ ហង្ស សុបញ្ញា

    Most Popular

    To Top