គ្រាន់តែកោះតូចមួយនៅ តំបន់អាស៊ីអាគ្នេយ៍ មានប្រជាជនច្រើន ជាងប្រទេសរុស្ស៊ីទៀតផង ។ កោះនោះគឺ កោះជ្វា (Java) ដែលស្ថិតនៅក្នុងប្រទេស ឥណ្ឌូណេស៊ី ។
កោះនេះដែរមានទំហំប្រមាណ ១២ម៉ឺនគីឡូម៉ែត្រក្រឡា ពោលគឺតូចជាងទឹកដីស្រុកខ្មែរទៀតផង ប៉ុន្តែមានប្រជាជនរហូតដល់ទៅ ១៤៨លាននាក់ ។ ចំនួនប្រជាជននៅកោះនេះ មានច្រើនជាងប្រជាជន នៃប្រទេសរុស្ស៊ីទាំងមូល ដោយប្រទេសធំជាងគេលើលោកមួយនេះ មានប្រជាជនប្រមាណ ១៤៥លាននាក់ ។
តាមពិតទៅ ចំនួនប្រជាជន នៅកោះនេះតែមួយទេ ច្រើនជាងចំនួនប្រជាជនប្រទេសទាំង ៩នៅតំបន់អាស៊ាន។
កោះជ្វាជាទីតាំងកណ្ដាល របស់ប្រទេសឥណ្ឌូណេស៊ី ដោយរដ្ឋធានីហ្សាការតា ក៏ដូចជាទីក្រុងសេដ្ឋកិច្ច និងអរិយធម៌ផ្សេងៗរបស់ឥណ្ឌូណេស៊ី សុទ្ធតែនៅក្នុងកោះនេះទាំងអស់ ៕