ភ្នំពេញ ៖ គិតមកដល់ថ្ងៃទី២ ខែវិច្ចិកា ឆ្នាំ២០២៤នេះ ក្រុមកីឡាការ៉ាតេក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាស ១ គ្រឿងលើប្រភេទវិញ្ញាសា កាតា ក្រុមបុរស នៃការប្រកួតកីឡាការ៉ាតេ សម្រាប់ពឹត្តិការណ៍ ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។

នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមកីឡាការ៉ាតេក្រសួង មហាផ្ទៃដណ្តើមបានមេដាយមាស ១ គ្រឿង ប្រកួតវិញ្ញាសាកាតា ក្រុមបុរសទទួលបានមេដាយមាស រួមមានកីឡាករ ថេង គឹមឈា កីឡាករ ហូ ហេង និងកីឡាករឆេង ច័ន្ទដារ៉ារតនៈ ។

កីឡាករ ថេង គឹមឈា ប្រកួតវិញ្ញាសាកាតាឯកត្តជនបុរសឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងត្រូវប្រកួតនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ និងកីឡាការិនីប្រកួតវិញ្ញាសាកាតាឯកត្តជនបុរសឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងត្រូវប្រកួតនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤៕
ដោយ៖លី ភីលីព
