ភំ្នពេញ៖ក្រុមកីឡាករ-កីឡាការិនី កីឡាហែលទឹកពាក់ជើងទាកម្ពុជា ដណ្តើមបានមេដាយចំនួន ១១គ្រឿងគិតត្រឹមថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្រាប់ការប្រកួតកីឡាហែលទឹក ពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៤ នៅអាងហែលទឹកក្នុងពហុកីឡដ្ឋាន ជាតិអូឡាំពិក ដែលរៀបចំដោយសហព័ន្ធខ្មែរ កីឡាហែលទឹក ។

គិតមក់ដល់ថ្ងៃទី៤ ខែវិច្ឆិកា ក្រុមកីឡាករ-កីឡាការិនីកីឡាហែលទឹកពាក់ជើងទាវៀតណាមដណ្តើមមេដាយមាស ១៥ គ្រឿង មេដាយប្រាក់ ១០ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង សរុបចំនួន ២៨ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីកីឡា ហែលទឹកពាក់ជើងទាកម្ពុជា ដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ៥ គ្រឿង។
ក្រុមកីឡាករ-កីឡាការិនីកីឡាហែលទឹកពាក់ជើងទាឥណ្ឌូនេស៊ីដណ្តើមមេដាយមាស ១ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីកីឡាហែលទឹកពាក់ជើងទាថៃ ដណ្តើមមេដាយមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៧ គ្រឿង ។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក ទទួលបាននិយាយថា ការប្រកួតកីឡាហែលទឹក ពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ ឆ្នាំ២០២៤នៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួម៧ ប្រទេស រួមមានកម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី សឹង្ហបុរី ឥណ្ឌូនេស៊ី និងហ្វីលីពីន និងកីឡាករ-កីឡាការិនីចូលរួមមាន ៦២នាក់ ក្នុងនោះកីឡាករ ៣៤នាក់ កីឡាការិនី ២៨នាក់ និងប្រតិភូ គ្រូបង្វឹក គ្រូជំនួយចំនួន ៣០នាក់ នឹងមានវត្តមានមន្ត្រីគណៈកម្មការបច្ចេកទេសចំនួន ១០០នាក់ ចូលរួម ដឹកនាំ និងកាត់សេចក្តីក្នុងការប្រកួត ៕



