ព័ត៌មានអន្តរជាតិ

ធ្លាប់ដឹងហើយថា ញ៉ាំប្រៃពេកមាន បញ្ហាសុខភាព ចុះបើញ៉ាំសាបពេក តើមានអ្វីកើតឡើងទៅ?

ថ្វីបើការញ៉ាំអាហារ ដែលមានជាតិប្រៃច្រើនពេកមាន ទំនាក់ទំនងនឹងជំងឺជាច្រើនក៏ដោយ តែរបបអាហារដែលមានជាតិ ប្រៃតិចពេក ឬសាបនោះ ក៏អាចមានផលអវិជ្ជមានចំពោះសុខភាពបានដែរ។

តាមការសិក្សាជាច្រើនបានបង្ហាញ ឲ្យដឹងថា របបអាហារមានជាតិអំបិល ឬប្រៃតិច ឬសាបមានទំនាក់ទំនងក្នុងការ ធ្វើឲ្យកូឡេស្តេរ៉ុល និងខ្លាញ់ Triglyceride ក្នុងឈាមឡើងខ្ពស់ ។ សារធាតុខ្លាញ់ទាំងពីរប្រភេទនេះ ត្រូវបានគេរកឃើញក្នុងឈាម ដែលអាចកើនឡើងខ្លាំងក្នុងសរសៃឈាមអាក់ទែ និងធ្វើឲ្យប្រឈមខ្ពស់នឹងបេះដូងតែម្តង។

ការសិក្សាដ៏ធំមួយកាលពីឆ្នាំ ២០១២បានបង្ហាញថា របបអាហារដែលសាបពេកធ្វើឲ្យកើន ឡើងកូឡេស្តេរ៉ុលក្នុង ឈាមរហូតដល់ ២,៥ភាគរយ និងខ្លាញ់ Triglycerides ក្នុងឈាម ៧ភាគរយ។ ការសិក្សាផ្សេងមួយទៀតក៏បានរកឃើញដែរថា របបអាហារដែលសាបធ្វើឲ្យកូឡេស្តេរ៉ុល អាក្រក់កើនឡើងក្នុងឈាម ៤,៦ភាគរយ និងTriglyceride ៥,៩ភាគរយ។

ការស្រាវជ្រាវផ្សេងៗទៀតបានរកឃើញថា ការដែលតមជាតិប្រៃប្រហែលជាធ្វើឲ្យស៊ាំនឹងអាំងស៊ុយលីនបាន ដែលជាហេតុនាំឲ្យអាំងស៊ុយលីននេះធ្វើការមិនសូវមានប្រសិទ្ធភាពទេ ជាពិសេសធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើង និងប្រឈមខ្ពស់នឹងជំងឺទឹកនោមផ្អែមថែមទៀត។

កាលណារបបអាហារខ្វះជាតិប្រៃ វាអាចបណ្តាលឲ្យកើតជាជំងឺ កង្វះជាតិសូដ្យូមក្នុងឈាម និងបង្កជាអាការៈដូចជា ឈឺក្បាល អស់កម្លាំង ចង្អោ និងវិលមុខបាន ។

Most Popular

To Top