តំបន់ចំនួន ៥ នៅលើពិភពលោក មិនមានសិទ្ធក្នុង ការអភិវឌ្ឍន៍ ផលិត ធ្វើតេស្តសាកល្បង ស្តុកទុក ឫ ចល័តអាវុធ នុយក្លេអ៊ែរ បាននោះទេ។ នេះបើតាមការចុះសន្ធិសញ្ញា តំបន់គ្មាននុយក្លេអ៊ែរ (Nuclear-weapon-free zones) ទាំង ៥តំបន់។

នៅក្នុងតំបន់ភូមិសាស្រ្តទាំង ៥ ដែលមិនអនុញ្ញាតឱ្យមាននុយក្លេអ៊ែរ ក្នុងនោះមានតំបន់អាស៊ីអាគ្នេយ៍យើងផងដែរ។ សន្ធិសញ្ញាទីក្រុងបាងកក នៅក្នុងឆ្នាំ ១៩៧១ បានកំណត់ថា ប្រទេសនៅក្នុងតំបន់់អាស៊ាន ដែលកាលណោះមានត្រឹម ៥ប្រទេស គឺមិនអាច អភិវឌ្ឍន៍ ផលិត ធ្វើតេស្តសាកល្បង ស្តុកទុក ឫ ចល័តអាវុធនុយក្លេអ៊ែរ បាននោះទេ។ ប៉ុន្តែដោយសារតែមានសង្គ្រាមត្រជាក់ សន្ធិសញ្ញានោះបានពន្យារពេលរហូតដល់ឆ្នាំ ១៩៩៥ ហើយសមាជិកអាស៊ានទាំង ១០ប្រទេស បានចុះកិច្ចព្រមព្រមទទួលយកសន្ធិសញ្ញាមួយនេះ នៅទីក្រុងបាងកក ប្រទេសថៃ។ សន្ធិសញ្ញា គ្មាននុយក្លេអ៊ែរ របស់អាស៊ានបានចូលជាធរមាននៅរយៈពេល ២ឆ្នាំក្រោយ ពោលគឺនៅក្នុងឆ្នាំ ១៩៩៧។

ក្រៅពីតំបន់អាស៊ីអាគ្នេយ៍ មានតំបន់ភូមិសាស្រ្ត ៤ផ្សេងទៀត នៅលើពិភពលោក ដែលចុះកិច្ចព្រមព្រៀង ទទួលយកសន្ធិសញ្ញា គ្មាននុយក្លេអ៊ែរ ដូចគ្នា។ សរុបមកវិញ តំបន់ទាំង ៥ ដែលបានរៀបរាប់ខាងលើរួមមាន ទី១ តំបន់ អាមេរិកឡាទីន និង ខារីបប៊ីន ទី២ តំបន់ អូសេអានី និង ប៉ាស៊ីហ្វិកខាងត្បូង ទី៣ តំបន់ អាហ្វ្រិក ទី៤ តំបន់ អាស៊ីកណ្តាល និង ទី៥ តំបន់អាស៊ីអាគ្នេយ៍ បូករួមទាំងប្រជុំកោះទាំងអស់របស់ហ្វីលីពីន និង ឥណ្ឌូនេស៊ី៕
