ភ្នំពេញ ៖ ថ្នាក់ដឹកនាំ ក្រុមការងារគ្រូបង្វឹក និងកីឡាករទាំងអស់ របស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ និងបណ្តាលក្លិបបាល់ទាត់ជាច្រើន សូមចូលរួមរម្លែកទុក្ខ យ៉ាងក្រៀមក្រំបំផុត ជូនដល់ក្រុមគ្រួសារនៃសព កីឡាករ នុប តុលា ដែលជាកីឡាករឆ្នើមមួយរូប របស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ។

សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ពិតជាមានការសោកស្តាយយ៉ាងខ្លាំង នៅការបាត់បង់ធនធានកីឡាករ ដ៏សំខាន់របស់សមាគម ក៏ដូចជាបាល់ទាត់កម្ពុជាទាំងមូល ។ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ និងថ្នាក់ដឹកនាំ ក្រុមការងារគ្រូបង្វឹក និងកីឡាករទាំងអស់ របស់ក្លិបបាល់ទាត់ណាហ្គាវើលដ៏ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ នៃសពកីឡាករ នុប តុលា ។




