ផ្សេងៗ

បរិភោគអាហារទាំងនេះ ដើម្បីថែរក្សា រាងរបស់អ្នក

Healthline

១-ផឹកទឹកស្អាតឲ្យបានច្រើនៈ យ៉ាងហោចណាស់ ១ថ្ងៃ ២លីត្រ ឡើងទៅ។

២-អាហារដែលទទួលទានៈ គួរតែជាពួកសម្ល បន្លែផ្សេងៗដែលសំបូរទៅដោយជាតិវីតាមីន និងខនិជ។ ដោយសារតែអាហារ ប្រភេទនេះ ជាអាហារដែលផ្តល់ថាមពលរាងកាយតិច ដែលមិនបង្កឲ្យកើត ការសន្សំរបស់កសិកាខ្លាញ់។ វីតាមីន និងខនិជ ជាសារធាតុជួយឲ្យរាងកាយដុត បំផ្លាញសារធាតុខ្លាញ់ ស្រួលឡើងទៀតផង។ ជាងនេះទៅទៀត ជាតិសរសៃ កាកអាហារក្នុងបន្លែ នឹងជួយឲ្យរហ័សឆ្អែត និងបឺតស្រូបយកជាតិខ្លាញ់លើស ហើយបញ្ចេញចូល ទៅជាមួយកាកសំណល់អាហារ ។

៣-ទទួលទានអាហារពីធញ្ញជាតិៈ មិនថា អង្ករសំរូប ពោត សណ្តែក ល្ង មើមត្រាវ មើមដំឡូងមី ដែលស្ថិតនៅ ក្នុងក្រុមកាបូហៃដ្រេត តែជាកាបូហៃដ្រេតសុំាញុំាំ ដែលរាងកាយត្រូវការ ពេលវេលា ក្នុងការរំលាយ និងស្រូប យកសារធាតុនេះ ។ ដូច្នេះទើបវាធ្វើឲ្យឆ្អែតយូរ ហើយផ្តល់ថាមពលយូរ ជាងការទទួលទានអង្ករ ឬម្សៅដែលកិនសស្អាត។ ជាងនេះទៅទៀតនោះ ធញ្ញជាតិជាច្រើនប្រភេទ មានជាតិប្រូតេអ៊ីន វីតាមិន ខនិជ និងជាតិកាកសរសៃអាហារ ដែលចាំបាច់ ចំពោះរាងកាយស្ទើរ តែគ្រប់សព្វទៀតផង ។

៤-ទទួលទានផ្លែឈើស្រស់ផ្សេងៗឲ្យបានច្រើន លើកលែងតែធុរេន ហើយជំនួសដោយនំផ្អែមឬ នំពារផ្សេងៗ។
ធ្វើបានយ៉ាងនេះ ធានាថារាងរៅ របស់អ្នកនឹងស្រស់ស្អាត សមសួនដូចចិត្តប៉ងប្រាថ្នា ដោយមិនចាំបាច់ ពឹងពាក់ថ្នាំបញ្ចុះទម្ងន់នានា ។
ដោយ៖ ហង្ស សុបញ្ញា

    Most Popular

    To Top