ភ្នំពេញ ៖ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC)នាថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីអប់រំ គុណតម្លៃ អូឡាំពិក ២០២៤ រយៈពេល ៤ ថ្ងៃដែលចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមបណ្តាល វិទ្យាល័យរដ្ឋទំាង៤ នៅទូទាំងរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីវិស័យ កីឡាទៅកាន់យុវជន ។

ស្ដីពីកម្មវិធី អប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៤ ក្រោមការរៀបចំដោយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដើម្បីបញ្ចូលទ្រឹស្តី និងផ្នត់គំនិតល្អៗ មួយចំនួន និងលើកទឹកចិត្តសិស្សានុសិស្ស ឱ្យផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់មិនល្អមួយ ចំនួនរបស់ពួកគេ ។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធិនេះ មិនត្រឹមតែជួយបំផុស និង ផ្សព្វផ្សាយពីវិស័យ កីឡាទៅកាន់យុវជន ប៉ុណ្ណោះទេ វាជាកត្តាមួយក្នុងការរួមចំណែក ជួយលើកម្ពស់វិស័យអប់រំ ផងដែរ ។

កម្មវិធីអប់រំគុណតម្លៃអូឡាំពិកនេះ នឹងរៀបចំក្នុងរាជធានីភ្នំពេញរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ២៥-២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយចាប់ផ្ដើមកម្មវិធីដំបូង ក្នុងវិទ្យាល័យបាក់ទូក ។ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នឹងរៀបចំជាលើកទី២ ក្នុងវិទ្យាល័យ ឬស្សីកែវ ។ ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នឹងរៀបចំជាលើកទី៣ ក្នុងវិទ្យាល័យ វត្តដំបូកខ្ពស់ និងលើកទី៤ ធ្វើនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ ៕
ដោយ៖លី ភីលីព





