ថៃ៖ កីឡាករប្រដាល់សកលកម្ពុជា បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ី នៅខេត្តឈៀង ម៉ៃ ប្រទេសថៃ ដោយផ្ដួលកីឡាករ Turkmenistan ឲ្យសន្លប់ក្នុងទឹកទី១ ខណៈម្ចាស់មេដាយជើងឯកអាស៊ី U22 ឆ្នាំ២០២៣ នៅប្រទេសថៃ កីឡាករ Rajapov Abdulla មេដាយប្រាក់ និងកីឡាករ ពេញ វណ្ណថង មេដាយសំរឹទ្ធ ។
កីឡាករ អាន់វ៉ា ណាស្រេឌីនូវ របស់កម្ពុជា រូបនេះនឹងប្រកួត នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប៉ះកីឡាករ WANG JINXIANG ប្រទេសចិន ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ នៃព្រឹត្តិការណ៍ប្រកួត ដែលមាន២០ប្រទេសចូលរួមនេះ ៕

