ទីក្រុងឡុងដ៏ៈ អ្នកស្រាវជ្រាវជនជាតិ អង់គ្លេស ដែលក្រុមរបស់គេ បានធ្វើការបង្កាត់ ប្រភេទសត្វចៀមម្យ៉ាង ដែលជាប្រភេទសត្វពាហនៈ ដែលត្រូវបានគេបង្កាត់ដំបូងគេ បង្អស់ទូទាំងពិភពលោក បាននិយាយថា បច្ចេកវិទ្យា តាមបែបវិទ្យាសាស្រ្ត អាចបង្កាត់ប្រភេទដំរីផុតពូជម្យ៉ាង ដែលមានរោមយ៉ាងក្រាស់ឃ្មឹក ដោយមានឈ្មោះថា woolly mammoth ។
ក្នុងខណៈពេលដែល ដំរីប្រភេទនេះមិនអាចធ្វើការបង្កាត់ តាមរបៀប នៃការបង្កាត់សត្វចៀមបាន លោក Ian Wilmut បាននិយាយថា បច្ចេកវិទ្យាថ្មីអាចធ្វើការបំលែងកោសិការ បស់ពួកពីកោសិកា ត្រជាក់ទៅកោសិកា ធម្មតាវិញបាន ដែលវាអាចនាំឲ្យមាន ឪកាសច្រើនក្នុងការធ្វើការ បង្កាត់ពូជប្រភេទ សត្វយក្សនេះ ។
លោក Ian បានបន្តទៀតថាៈ ” ក្នុងខណៈពេលដែល ភាពដែលមិនអាច ទៅរួចនាពេលបច្ចុប្បន្ន ការរីកចំរើននៃបច្ចេកវិទ្យា ក្នុងការបង្កាត់ពួជសត្វ ប្រហែលជាវិធីនេះប្រហែល ជាអាចទៅរួចនាថ្ងៃអនាគត។
គួរបញ្ជាក់ដែរថា ដំរីប្រភេទនេះ បានរស់នៅកាលពី ដប់ពាន់ឆ្នាំមុន ហើយពួកវាត្រូវបានផុតពូជ ដោយសារការបរបាញ់ និងការបំរែបំរួល នៃអាកាសធាតុ។