ផ្សេងៗ

មនុស្សជាង ២០០នាក់ចាញ់ តាមប្រព័ន្ធអនឡាញ ដោយការក្លែងបន្លំការជីក យករ៉ែគ្រីបតូនៅវៀតណាម តាម រយៈគេហទំព័រសិង្ហបុរី

VN Express

វៀតណាម ៖ យោងតាមការចេញ ផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មនុស្សជាង ២០០ នាក់ បានធ្លាក់ខ្លួនជាជនរងគ្រោះ ដោយការបោកប្រាស់ការ ជីកយករ៉ែគ្រីបតូ នៅភាគខាងត្បូង ប្រទេសវៀតណាម ដោយបោះទឹកប្រាក់៤ ពាន់លានដុងស្មឹនឹង ១៥៧ ,៣០០ ដុល្លារអាមេរិក ទៅកាន់វេទិកាក្លែងបន្លំ។

លោក Tran Minh Quang អាយុ ៤១ ឆ្នាំ និង បុគ្គល៣នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន កាលពីថ្ងៃសៅរ៍ សម្រាប់ការស៊ើបអង្កេត លើការក្លែងបន្លំទ្រព្យសម្បត្តិក្នុងខេត្ត Dong Nai ដែលមានព្រំប្រទល់ជាប់ទីក្រុងហូជីមិញ។ ប៉ូលីសបានចោទ ប្រកាន់បុគ្គលទាំងនេះពីការបង្កើតគេហទំព័រក្លែងបន្លំ BitMiner ជាមួយនឹងដែនសិង្ហបុរី ដើម្បីទាក់ទាញ ជនរងគ្រោះឲ្យទិញ រូបិយប័ណ្ណក្លែងក្លាយ Bincoin ។

ក្រុមនេះបានផ្តល់ការផ្សាយ ពាណិជ្ជកម្មមិនពិត ដើម្បីបញ្ឆោតអ្នកប្រើប្រាស់ថា ពួកគេមានក្រុមហ៊ុន ដែលមានមូលដ្ឋាន នៅទីក្រុងឌូបៃ ។ ពួកគេបានជ្រើសរើស អ្នកសហការជាច្រើនដោយសន្យាថា នឹងទទួលបានប្រាក់ ចំណេញយ៉ាងច្រើន។ អ្នកសហការទាំងនេះត្រូវបានផ្តល់សម្ភារៈ និងរៀបចំគណនីជួញ ដូរដើម្បីបញ្ឆោតវិនិយោគិន។

វិនិយោគិនត្រូវបានផ្តល់ ជូនកញ្ចប់ការជីកយករ៉ែគ្រីបតូ ជាច្រើន ជាមួយនឹងល្បឿនខុសៗគ្នាដូចជា ពេជ្រក្រហម ពេជ្រខៀវ ពេជ្រមាស ពេជ្រខ្មៅ និងពេជ្របៃតង ។ ពួកគេត្រូវបានអញ្ជើញ ឲ្យចូលរួមក្នុងវេទិកាជាច្រើន ដើម្បីទទួលបានការអប់រំ អំពីការជីកយករ៉ែគ្រីបតូដោយប្រើ AI និងបច្ចេកវិទ្យាថ្មីៗ។

ទោះជាយ៉ាងណាក៏ដោយ ការវិនិយោគរបស់ពួកគេទាំងអស់ បានទៅកាបូបដែលគ្រប់គ្រងដោយ Quang និងបក្ខពួករបស់លោក ៕

Most Popular

To Top