ផ្សេងៗ

អគ្គស្នងការនគរបាលជាតិជប៉ុន៖ មនុស្ស ២.៦៦៣ នាក់បានស្លាប់ដោយគ្រោះថ្នាក់ ចរាចរណ៍ក្នុងឆ្នាំ ២០២៤

តូក្យូ៖អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសជប៉ុនក្នុងឆ្នាំ២០២៤ មានចំនួន ២.៦៦៣នាក់ ធ្លាក់ចុះ ១៥ នាក់ស្មើនឹង ០.៦ ភាគរយ ធៀបនឹងឆ្នាំមុន នេះជាតួលេខទាបបំផុតទី៣ចាប់តាំងពីស្ថិតិបានចាប់ផ្តើមនៅឆ្នាំ ១៩៤៨ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today  ។

NPA បាននិយាយថា ចំនួនគ្រោះថ្នាក់មានចំនួន ២៩០.៧៩២នាក់ ថយចុះ ១៧.១៣៨ នាក់ ហើយអ្នករបួសមានចំនួន ៣៤៣.៧៥៦ នាក់ ថយចុះ ២១.៨៣៩ នាក់។ ក្នុងចំណោមអ្នកស្លាប់ អ្នកដែលមានអាយុពី ៦៥ ឆ្នាំឡើងទៅបានកើនឡើងពី ៤៧ ទៅ ១,៥១៣ នាក់ដែលស្មើនឹង ៥៦.៨ ភាគរយនៃចំនួនសរុប។

តាមខេត្ត ក្រុងតូក្យូមានចំនួនអ្នកស្លាប់ច្រើនជាងគេ ១៤៦  នាក់ តាមពីក្រោយដោយ Aichi ដែលមាន ១៤១ នាក់ និង Chiba មាន ១៣១នាក់ ។ Shimane មានចំនួនអ្នកស្លាប់ទាបបំផុតមាន ៩ នាក់ បន្ទាប់មក Tottori (១៥នាក់) និង Kochi (២១ នាក់) ។

បើនិយាយពីការស្លាប់ក្នុងមនុស្ស ១០០,០០០ នាក់ Tokushima មានតួលេខខ្ពស់បំផុតសម្រាប់ឆ្នាំទី២ជាប់គ្នាគឺ ៤.៧៥ នាក់ បន្ទាប់មក Ehime មាន ៤.០៣ នាក់ និង Yamaguchi មាន ៣.៩៣នាក់ ៕

Most Popular

To Top