បរទេស៖ FBI បាននិយាយថា សមយុទ្ធហ្វឹកហ្វឺននុយក្លេអ៊ែរ ទ្រង់ទ្រាយធំនឹងធ្វើឡើង នៅក្នុងរដ្ឋញូវយ៉ក សហរដ្ឋ អាមេរិក ក្នុងសប្តាហ៍នេះ ជាមួយនឹងសកម្មភាព ដែលអាចមើលឃើញដែលរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃច័ន្ទ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារនេះបានប្រកាសថា ការបណ្តុះបណ្តាល ពហុភ្នាក់ងារគ្រោងនឹង ដំណើរការចាប់ពីថ្ងៃទី ២៦ ខែមករាដល់ថ្ងៃទី ៣១ ខែមករានៅក្នុង Schenectady, Albany និង Saratoga Counties ។ ភ្នាក់ងារនេះបានបន្ថែមថា សមយុទ្ធនេះមិនបង្កការ គំរាមកំហែងដល់សាធារណជនឡើយ។
ការហ្វឹកហ្វឺននឹងផ្តោតជាចម្បង នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិ Albany មូលដ្ឋានទ័ពអាកាស Stratton Air National Guard និងក្រសួងពន្លត់អគ្គីភ័យ នៅភាគខាងជើង Saratoga County។
ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសុក្រថា សមយុទ្ធនេះ នឹងក្លែងធ្វើព្រឹត្តិការណ៍នុយក្លេអ៊ែរ និងជាផ្នែកមួយ នៃសមយុទ្ធប្រចាំឆ្នាំ ដែលបានគ្រោងទុកជាទៀងទាត់ ដែលធ្វើឡើងដោយរដ្ឋាភិបាល សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ២០១២ ។
មន្ត្រីកិច្ចការសាធារណៈរបស់ FBI លោកស្រី Albany Sarah Ruane បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំជឿថាការរៀបចំផែនការនេះ បានចាប់ផ្តើមឡើងវិញនៅនិទាឃរដូវ” ។ លោកស្រីបានបន្ថែមថា សមយុទ្ធមិនត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍ ពិភពលោកថ្មីៗ ឬកំពុងបន្តនោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា