ប្រកួតក្នុងលីគកំពូលអង់គ្លេស កាលពីយប់មិញរវាងក្រុមម្ចាស់ផ្ទះ Man City នៅទឹកដី Etihad ជាមួយនឹងក្រុមភ្ញៀវ កំពុងឡើងជើង ខ្លាំងហង្សក្រហម Liverpool ហាក់ដូចជា បានបញ្ជាក់កាន់ច្បា់ស ទៅហើយអំពីម្ចាស់ ពានរង្វាន់លីគនៅរដូវកាលថ្មីនេះ។
ក្រុមភ្ញៀវថ្វីត្បិតគ្រប់គ្រង បាល់ បានត្រឹមតែ៣៣ភាគរយ ប៉ុន្តែអាចស៊ុតបញ្ចូលទី បានទៅដល់២គ្រាប់ និងទប់មិនឲ្យម្ចាស់ ផ្ទះតាមគ្រាប់ មកវិញបាននោះទេ ។ ២គ្រាប់របស់ Liverpool កើតឡើងនៅនាទីទី១៤ ម្តងដោយខ្សែប្រយុទ្ធ Mo Salah និង១គ្រាប់ទៀតនៅនាទីទី៣៧ ដោយកីឡាករ Szoboszlai ។
៣ពិន្ទុនេះធ្វើឲ្យ Liverpool អាចឡើងទៅកំពូល តារាងកាន់តែរឹងម៉ាំ ជាមួយនឹងពិន្ទុ សរុប៦៤ពេញ ក្នុងដៃខណៈ ដែលក្រុមលេខ ២ក្នុងតារាង Arsenal មានត្រឹមតែ៥៣ពិន្ទុ តែសល់មួយប្រកួតទៀត៕
ប្រែសម្រួល៖ស៊ុនលី
