ផ្សេងៗ

Enzo Maresca មិនដែល​សង្ស័យ​ ចំពោះ​សមត្ថភាព ​របស់ Cole ទេ​

អ្នក​ចាត់​ការ​របស់​ក្រុម​តោ​ខៀវ Chelsea លោក Enzo Maresca ​​មិនដែល​មាន​ចិត្ត​សង្ស័យ ឬ​មិន​ទុក​ចិត្ត​ពី​សមត្ថភាព​របស់ Cole នោះ​ទេ​ ដ្បិត​អី​គេ​ជា​កីឡាករ​ម្នាក់​ ដែល​អាច​ជួយ​ក្រុម​​បាន​ច្រើន ​ណាស់​ក្នុង​រដូវ​កាល​នេះ​។

អ្នក​ចាត់​ការ​ខាង​លើ​ បាន​​ធ្វើ​ការ​ស្ងើច​សរសើរ​ ចំពោះ​សមត្ថភាព​កូន​ក្រុម​របស់​ខ្លួន​ ក្រោយ​ពេល​មាន​ ការ​ចាក់​សួរ​ពី​អ្នក​កាសែត​ពី​ចំណាប់​អារម្មណ៍​​ ចំពោះ​សមត្ថភាព​របស់ Cole Palmer ។ ​ក្រោយ​ការ​សាក​សួរ​លោក ​បាន​ឆ្លើយតប​បែប​នេះ​ថា លោក​មិនដែល​មាន​ចិត្ត​សង្ស័យ ឬ​មាន​ក្ដី​បារម្ភ​ពី​ Cole ឡើយ​ ក្នុង​រដូវ​កាល​នេះ​គេ​បាន​ជួយ ​ក្រុម​ច្រើន​ណាស់ ដ្បិត​ថា​វាស្ថិត​ក្នុង​ស្ថានភាព​រាង​លំបាក​បន្តិច​មែន​ សម្រាប់ Cole ព្រោះ​អី​ដូច​ដែល​បានឃើញ​ស្រាប់​​ ស្ទើរ​តែ​គ្រប់​កន្លែង​ នៅ​លើ​ទីលាន​ Cole បាន​ជួ​យ​គ្រប់​យ៉ាង ​។

លោក​បន្ថែម​ថា ​គ្រាប់​យ៉ាង​គឺ​ពឹង​ផ្អែក​​នៅ​លើ​ Cole ច្រើន​​ក្នុងក្រុម​​ ដូច្នេះ​សម្រាប់​លោក មិនដែល​មាន​ចិត្ត​​បារម្ភ​​ណា​មួយ​ចំពោះ​ការ​លេង​របស់ Cole ឡើយ​។ សូម​បញ្ជាក់​ថា រដូវ​កាល​នេះ Chelsea កំពុង​តែ​ប្រជែង​​យក Top 4 ដើម្បី​បាន​លេង UEFA Champions League ប៉ុន្តែ​ហាក់​ស្ថិត​ក្នុង​ស្ថាន​ភាព មួយ​លំបាក​ ព្រោះ​ពេលនេះ​មាន​៤៣​ពិន្ទុ​ស្ថិត​នៅ​លេខ​៧​ ​និង​មាន​ក្រុម​ច្រើន​កំពុង​ប្រជែង​គ្នា និង​មាន​ពិន្ទុ​មិន​សូវ​​ឃ្លាត​គ្នា​​នោះ​ទេ​ ។

រដូវ​កាល​នេះ​ Cole Palmer ​មាន​វ័យ​២២​ ឆ្នាំ​ហើយ ​និង​បាន​ក្លាយ​ជា​កីឡាករ​ សំខាន់​​ក្នុង​ក្រុម តោ​ខៀវ Chelsea ដោយ​ចូល​លេង​​បាន​២៦​ប្រកួត​នៅ English Premier League ក្នុង​ចំណោម​២៦​ប្រកួត​តែ​ម្ដង​ ដោយ​ក្នុង​នោះ​រក​បាន​១៤​គ្រាប់​ផង​ដេរ​​៕

Most Popular

To Top