កីឡា

មន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល ប្រកាសរៀបចំការ ប្រកួតកីឡាប៊ូល និងប៉េតង់ ដើម្បីអបអរសាទរ ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ២០២៥

ខេត្តកណ្តាល ៖ ការិយាល័យអប់រំយុវជន និង កីឡានៃមន្ទីអប់រំយុវជន និងកីឡា ខេត្តកណ្តាលនាថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រកាសព្រឹត្តិការណ៍ ការប្រកួតកីឡាប៊ូល និងប៉េតង់ខេត្តកណ្តាល ដើម្បីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ២០២៥ ដែលប្រព្រឹត្តិចាប់ពីថ្ងៃទី៣ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ និងដើម្បីចម្រាញ់រកក្រុមអត្តពលិក មានសមត្ថភាពតំណាងឲ្យ ខេត្តកណ្តាល ទៅចូលរួមការប្រកួតជ្រើសរើសកីឡាប៊ូល និងប៉េតង់ពាន់រង្វាន់ រដ្ឋមន្រ្តីក្រសួងអប់រំ ។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំយុវជន និងកីឡាខេត្តកណ្តាល បាននិយាយថា ការប្រកួតកីឡាប៊ូល និងប៉េតង់ ដើម្បីចូលរួមអបអរសាទរ ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២៥ ជាពិសេសដើម្បីបង្កើតនូវចំណង មិត្តភាព សាមគ្គីភាព និងភាពសប្បាយរីករាយរវាងថ្នាក់ដឹកនាំ ជាមួយមន្ត្រីក្រោមឱវាទកាន់តែស្អិតរមួត មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល គ្រោងនឹងរៀបចំការប្រកួតកីឡាប៊ូល និងប៉េតង់ អបអរសាទរខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ។

លោកបន្តថា ក្រុមកីឡាករ-កីឡាការិនីឆ្នើមនៃការប្រកួតនេះ ជាអ្នកតំណាងឲ្យខេត្តកណ្តាលទៅចូលរួមការប្រកួតជ្រើសរើសកីឡាប៊ូល និងប៉េតង់ពាន់រង្វាន់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡាដែលប្រព្រឹត្តិនៅខេត្តសៀបរាមនាពេលខាងមុខនេះ។
ការប្រកួតខាងលើនេះមានប្រភេទវិញ្ញាសា ចំនួន ២ គឺវិញ្ញាសា ២ នាក់ ទល់នឹង ២ នាក់ ប្រធាន ឬអនុប្រធានម្នាក់ចូលរួម) និងវិញ្ញាសា ៣ នាក់ ទល់នឹង ៣ នាក់ (ត្រូវមាននារីម្នាក់ជាមន្តី្រមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាលចូលរួម)។ ការប្រកួតនេះមាន ១៤ ក្រុមចូលរួមចែកចេញជា ៤ ពូល ៕

Most Popular

To Top