ហែលស៊ីនគី៖ ប្រទេសស៊ុយអែត បានសន្យាផ្តល់ជំនួយចំនួន ១៦ ពាន់លានក្រូនស៊ុយអែត (១.៥៩ ពាន់លានដុល្លារ) ជាជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
រដ្ឋាភិបាលស៊ុយអែតបានឲ្យដឹងថា កញ្ចប់នេះនឹងនាំយកជំនួយយោធា សរុបរបស់ប្រទេសស៊ុយអែត ទៅកាន់ទីក្រុងគៀវដល់ ២៩.៥ ពាន់លានក្រូនស៊ុយអែតនៅឆ្នាំនេះ និងប្រហែល ៨០ ពាន់លានក្រូនស៊ុយអែត ចាប់តាំងពីឆ្នាំ២០២២។
រដ្ឋមន្ត្រីការពារជាតិស៊ុយអែតលោក Pal Jonson បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “នេះគឺជាកញ្ចប់ជំនួយយោធា ដ៏ធំបំផុតរបស់យើងរហូត មកដល់បច្ចុប្បន្ន” ។
គួរបញ្ជាក់ថា ជំនួយនេះនឹងរួមបញ្ចូលប្រព័ន្ធការពារដែនអាកាស កាំភ្លើងធំ ទំនាក់ទំនងផ្កាយរណប និងជំនួយកងទ័ពជើងទឹក ក៏ដូចជាឧបករណ៍ពីកងកម្លាំងប្រដាប់អាវុធ និងឧស្សាហកម្មស៊ុយអែត តែម្ដង៕
