យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona បានបង្ហាញផែនការ ក្នុងការចុះកុងត្រា ជាមួយនឹងខ្សែការពារម្នាក់ ដើម្បីពង្រឹងតំបន់ការពារ នៅរដូវកាលក្រោយ។
តាមព័ត៌មានចេញផ្សាយ Barcelona កំពុងចាប់អារម្មណ៍អតីតកីឡាករថ្នាល យុវជនរបស់ដែលខ្លួនធ្លាប់បានលក់ចេញ កាលពីឆ្នាំ២០១៥ ប៉ុន្តែពេលនេះកំពុងតម្លៃខ្លួន យ៉ាងហោចណាស់៤០លានអឺរ៉ូ។
កីឡាករ Alejandro Grimaldo បច្ចុប្បន្នកំពុងលេងឲ្យ ក្លឹបម្ចាស់ពានរង្វាន់ លីគអាល្លឺម៉ង់ Bayer Leverkusen ជាមួយនឹងកុងត្រា ដែលមានសុពលភាព ដល់ឆ្នាំ២០២៧។
កីឡាករវ័យ២៩ឆ្នាំរូបនេះ អាចវិលត្រឡប់មកចូលរួមក្លឹប ក្នុងតំបន់ការពារស្លាប ដើម្បីត្រៀមលេងពានរង្វាន់ ជាច្រើនបន្ថែមទៀត នៅរដូវកាលក្រោយ៕
ប្រែសម្រួល៖ស៊ុនលី
