សិង្ហបុរី ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុរសជនជាតិថៃអាយុ ៥៤ ឆ្នាំម្នាក់ ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល ១០ ថ្ងៃនៅប្រទេសសិង្ហបុរី បន្ទាប់ពីព្យាយាមសូកប៉ាន់ មន្ត្រីប៉ូលីសជំនួយចំនួន ២ នាក់ជាមួយនឹងប្រាក់ ៧ ដុល្លារសិង្ហបុរី (៥.៤៣ ដុល្លារអាមេរិក) ដើម្បីជៀសវាងការដាក់ទណ្ឌកម្ម ចំពោះការនោមជាសាធារណៈ។
CNA បានរាយការណ៍ថា នៅពេលមានការ ទាក់ទងទៅមន្ត្រី Ong Seng Hock និងលោក Prabakar Hisparan ដែលកំពុងដើរល្បាតរបស់ទីភ្នាក់ងារ បរិស្ថានជាតិ គាត់បានព្យាយាមដោះស្រាយបញ្ហានេះ ដោយទទួលសំណូកជាសាច់ប្រាក់។
ទោះបីជាមានការបដិសេធជាច្រើនដង ក៏ដោយ លោក Nanjaijumpa នៅតែបន្ត ហើយថែមទាំងបានទម្លាក់លុយទៅក្នុងកាបូបស្ពាយរបស់មន្ត្រីម្នាក់ទៀត។ មន្ត្រីដែលធ្វើការឲ្យក្រុមហ៊ុនសន្តិសុខ Certis Cisco បានច្រានចោលការផ្តល់ជូននេះម្តងទៀត ហើយបានជូនដំណឹងដល់ប៉ូលីស។ លោក Nanjaijumpa ត្រូវបានចាប់ខ្លួននៅនឹងកន្លែង។
លោកបានសារភាពទោសកំហុសកាលពីថ្ងៃទី២ មិថុនា ពីបទពុករលួយ ។ ថ្លែងតាមរយៈអ្នកបកប្រែជនជាតិថៃ និងគ្មានតំណាងផ្លូវច្បាប់ លោកបានសុំទោសនៅតុលាការ និងបានប្តេជ្ញាថានឹងមិនប្រព្រឹត្តល្មើសទៀតទេ។
នៅប្រទេសសិង្ហបុរី ការសូកប៉ាន់មន្ត្រីសាធារណៈគឺជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមាប្រាំឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១០០ ,000 ដុល្លារសិង្ហបុរី ៕
