តៃវ៉ាន់៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នារីពូកែតុងតែងមុខ និងថែរក្សាសម្រស់ជនជាតិ តៃវ៉ាន់ លើបណ្តាញសង្គម ដែលទទួលបានភាពល្បីល្បាញ ដោយសារវីដេអូផ្សាយ ផ្ទាល់របស់នាង ដោយនាងបានស៊ីគ្រឿងសម្អាង និងផលិតផលថែរក្សាស្បែកនោះ បានទទួលមរណភាព ក្នុងអាយុ ២៤ឆ្នាំ។
ត្រូវបានគេស្គាល់ថា ជា Guava Beauty នាងមានអ្នកតាមដានជាង ១២,០០០ នាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាកន្លែងដែលនាងតែងតែចែក រម្លែកគន្លឹះថែរក្សាសម្រស់ និងការតុបតែងមុខ ព្រមទាំងពិនិត្យមើលផលិតផល ថែរក្សាសម្រស់ផងដែរ។ វីដេអូជាច្រើនរបស់នាង ដែលនាងបានប្រើប្រាស់ផលិត ផលថែរក្សាសម្រស់ដូចជា ក្រែមលាបមាត់ ក្រែមលាបមុខ សេរ៉ូម និងសូម្បីតែបន្ទះកប្បាស។
ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានរាយការណ៍ក្នុងសប្តាហ៍នេះថា គ្រួសាររបស់នាងបាន បញ្ជាក់ពីការស្លាប់របស់នាង ។ ក្រោយមកពួកគេបានចេញសេចក្តីថ្លែងការណ៍មួយនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់នាងបានប្រកាសពីការស្លាប់របស់នាងដោយពណ៌នានាងថា ជាមនុស្សម្នាក់ដែលតែងតែតស៊ូឆ្លង កាត់ការលំបាកក្នុងជីវិត។
សារព័ត៌មាន South China Morning Post បានរាយការណ៍ថា វាជាក្តីសោកស្ដាយជាខ្លាំង ដែលយើងសូមជម្រាប ជូនអ្នកថា នារីដ៏មានតម្លៃរបស់យើងនៃផលិតផលថែរក្សាសម្រស់របស់ពួកយើងគឺ Guava Beauty បានទម្លាក់ជក់ ហើយហោះទៅចាប់ផ្តើមប៉ុស្តិ៍ថ្មីនៅស្ថានសួគ៌នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥។
ក្រុមគ្រួសារ និងអាជ្ញាធរមិន បានបង្ហាញពីមូលហេតុនៃការស្លាប់នោះទេ។ យ៉ាងណាមិញ ការស្លាប់របស់នាងបានបង្ក ឲ្យមានការសង្ស័យលើបណ្ដាញសង្គម។ អ្នកខ្លះបានណែនាំថា វាអាចមកពីការពុលគ្រឿងសម្អាង ខណៈអ្នកខ្លះទៀតបានសន្មត់ថា នាងអាចមានជំងឺ ដាច់សរសៃឈាមក្នុងខួរក្បាល ឬគាំងបេះដូងដែលបណ្ដាល មកពីភាពតានតឹង និងរបៀបរស់នៅមិនប្រក្រតី៕
