ភ្នំពេញ ៖ យោងតាមសេចក្តីសម្រេច របស់លោកបណ្ឌិត មាម រ៉ា សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានប្រគល់ភារកិច្ច ជូនលោក វ៉ាត់ ចំរើន ជាប្រធានស្ដីទីនៃសហព័ន្ធកីឡាប្រដាល់ គុនខ្មែរអន្តរជាតិ ខណៈលោក ខូវ ឆាយ ត្រូវទទួលភារៈជា អគ្គលេខាធិការស្ដីទី ។
ការប្រគល់តួនាទីសំខាន់នេះជូនលោក វ៉ាត់ ចំរើន និង លោក ខូវ ឆាយ ធ្វើឡើងនេះដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស និងសាមគ្គីភាពផ្ទៃក្នុង របស់សហព័ន្ធកីឡា ប្រដាល់គុនខ្មែរអន្តរជាតិ ទៅលើឆាកអន្តរជាតិ និងឈានទៅសម្រេចគោលដៅគុនខ្មែរ ក្នុងចលនាអូឡាំពិកឲ្យបានឆាប់ៗ៕



