វៀតណាម៖យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកផ្សាយបន្តផ្ទាល់ជនជាតិ វៀតណាមម្នាក់ត្រូវបាន ចាប់ខ្លួនដោយចោទប្រកាន់ថា គេចពន្ធរាប់ពាន់លានដុង ដែលនាងរកចំណូលបានតាមរយៈការលក់ នៅលើបណ្តាញសង្គម Facebook។
ប៉ូលីសបាននិយាយថា នាង Tran Thi Le Thu អាយុ ៤០ ឆ្នាំត្រូវបានចាប់ខ្លួននៅ Ba Ria ខេត្ត Vung Tau ។ អាជ្ញាធរបានចោទប្រកាន់ថា ចាប់ពីដើមឆ្នាំ ២០២០ ដល់ខែឧសភា ឆ្នាំ ២០២៥ នាងរកបានជាង ៧២ ពាន់លានដុង (២.៧៦ លានដុល្លារ) ពីការលក់ទំនិញតាមអ៊ីនធឺណិត ដោយមិនប្រកាសបង់ពន្ធមួយដុង។
នាង Thu បានដំណើរការគណនី Facebook ចំនួន ២ គឺ “Tran Thu” និង “Shop Tran Thu Vung Tau” ដែលមានអ្នកប្រើប្រាស់ប្រមាណ ៧,០០០នាក់។ នាងបានផ្សាយបន្តផ្ទាល់ពីរដងក្នុងមួយថ្ងៃ គឺនៅម៉ោង ១១:៣០ ព្រឹក និង ៧:៣០ យប់ ដោយលក់គ្រឿងសម្អាង សម្លៀកបំពាក់ និងរបស់របរប្រើប្រាស់ក្នុងផ្ទះ។
អ្នកស៊ើបអង្កេតបាននិយាយថា ទោះបីជានាងមានប្រាក់ចំណូលច្រើនក៏ដោយ ក៏នាងមិនដែលចុះបញ្ជីអាជីវកម្មរបស់នាង ឬដាក់លិខិតប្រកាសពន្ធឡើយ។ អាជ្ញាធរពន្ធប៉ាន់ប្រមាណថា នាងបានគេចវេសពីពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន និងពន្ធលើតម្លៃបន្ថែមចំនួន ១ ពាន់លានដុង (៣៨,០០០ ដុល្លារ)។ ការស៊ើបអង្កេតកំពុងបន្ត៕
