ខេត្តព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំចែកនាឡិកា ជាអនុស្សាវរីយ៍រូបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៧២៧គ្រឿង ជូនដល់បុគ្គលិកទាំងអស់ នៃក្រុមហ៊ុន GTVC ។
អ្នកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា នាឡិកានេះ មានផុសរូបសម្តេចធិបតី នាយករដ្ឋមន្ត្រី និងអមទៅដោយរូបគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវត្តាបាចផ្កា រំលេចរូបរាងស្រស់ស្អាត ជាមួយម៉ាស៊ីម៉ាកស្វីស ដែលនឹងត្រូវចែកដល់បុគ្គលិកទាំងអស់ នៃក្រុមហ៊ុន GTVC ដើម្បីជាអនុស្សាវរីយ៍ ។
ក្រោយទទួលបាន បុគ្គលិកទាំងអស់ បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណដល់អ្នកឧកញ៉ា ដែលបានផ្តល់កាដូជានាឡិកាយ៉ាងស្រស់ស្អាតដល់ពួកគេផងដែរ៕













