ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមបាល់ទាត់យុវជនថ្នាលវីសាខា អាយុក្រោម ១៦ ឆ្នាំ និងក្រុមបាល់ទាត់យុវជនថ្នាលវីសាខា អាយុក្រោម ១៨ ឆ្នាំទទួលបានជ័យជម្នះទំាង ២ ក្រុមនៃព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ ពានរង្វាន់ Cambodian Youth League U16 2025/26 និងការប្រកួតបាល់ទាត់ ពានរង្វាន់ Cambodian Youth League U18 2025/26 ដូចគ្នា។

ជ័យជម្នះទំាង ២ ក្រុមនេះបានកើតឡើង ដោយសារតែក្រុមកីឡាករបាល់ទាត់មានការគោពរវិន័យហ្វឹកហាត់ដ៏ល្អឥតខ្ចោះ ជាពិសេសក្រុមកីឡាករបាល់ទាត់យុវជនថ្នាលវីសាខា កាត់សក់ខ្លីៗ (ដូចត្រងោល) និងការរៀនសូត្ររបស់ពួកគេក៏ល្អផងដែរ។ សកម្មភាពទាំងនេះស្ថិតក្រោមការដឹកនាំរបស់លោកស្រី កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់ វិសាខា។


នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ ក្រុមបាល់ទាត់យុវជនថ្នាលវីសាខា អាយុក្រោម ១៦ ឆ្នាំប៉ះជាមួយក្រុមបាល់ទាត់យុវជនអង្គរថាយហ្គឺរ អាយុក្រោម ១៦ ឆ្នាំ និងក្រុមបាល់ទាត់យុវជនថ្នាលវីសាខា អាយុក្រោម ១៨ ឆ្នាំប៉ះជាមួយក្រុមបាល់ទាត់យុវជនអង្គរថាយហ្គឺរ អាយុក្រោម ១៨ ឆ្នាំ ក្នុងព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ ពានរង្វាន់ Cambodian Youth League U16 & U18 2025/26 សប្ដាហ៍ទី៣ នៅទីលាន Visakha Training Centre ដូចគ្នា៕
ដោយ៖ លី ភីលីព
