យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD ហាក់ដូចជាមិនបានបង្ហាញ សញ្ញាថយក្រោយឡើយជាមួយនឹង គោលដៅថ្មីៗបន្ថែមទៀតនៅរដូវកាលដោះដូរកីឡាករ លើកក្រោយនេះ។
ប្រភពដដែល បានសរសេរថា ក្លឹបនឹងអាចត្រៀម ខ្លួនក្នុងការចរចា ជាមួយនឹងកីឡាករ ខ្សែបម្រើថ្មីៗយ៉ាងហោចណាស់៦នាក់ទៀត នៅខែមករាខាងមុខនេះ ឬបន្ថែមទៀត នៅរដូវក្តៅក្រោយ។
គួរឲ្យដឹងដែរថាលោក Ruben Amorim គ្រូបង្វឹកបច្ចុប្បន្នរបស់ក្លឹប គឺជាគ្រូបង្វឹកដែលបានបន្តតំណែង ពីលោក Erik Ten Hag តាំងតែពីវិច្ឆិកាឆ្នាំ២០២៤មកម្ល៉េះ ប៉ុន្តែលទ្ធផលហាក់ដូចជាមិនទាន់ បានទៅដល់ការពេញចិត្ត ពីសំណាក់ក្រុមអ្នកគាំទ្រនៅឡើយទេ៕
ប្រែសម្រួល៖ស៊ុនលី
