ភ្នំពេញ ៖ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ លោក ផាត បញ្ញាសុជាតក៌ តំណាងលោក យាន គីស៊ីវត្ថា ប្រធានមជ្ឈ មណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា និងជានាយរងបេសកម្ម បានជូនដំណើរ ក្រុមកីឡាករ-កីឡាការិនីហែលទឹក និងក្រុមកីឡាករ-កីឡាការិនីវាយសីដែលធ្វើដំណើរចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី លើកទី៣ (3rd Asian Youth Games 2025) នៅប្រទេសបារ៉ែន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ។

លោក ផាត បញ្ញាសុជាតក៌ បានមានប្រសាសន៍ថា នាថ្ងៃទី២៤ តុលានេះ គ្រូបង្វឹក គ្រូជំនួយ និងក្រុមកីឡាករ-កីឡា ការិនីហែលទឹក និងក្រុមកីឡាករ-កីឡាការិនីវាយសីកម្ពុជាដោយមានចំនួន១ ២ នាក់ ក្នុងនោះបង្វឹក គ្រូជំនួយ និងក្រុមកីឡាករ-កីឡាការិនីហែលទឹកចំនួន ៧ នាក់ និងគ្រូបង្វឹក គ្រូជំនួយ និងក្រុមកីឡាករ-កីឡាការិនីវាយសី ចំនួន ៥ នាក់។ សមាសភាពចូលរួមមាន លោក ឆោម ច័ន្ទថុន គ្រូបង្វឹក លោក ឌឿន រ៉ាត់ធីឌុន គ្រូជំនួយ កីឡាការិនី ឃឺន ចន្ទចរិយា កីឡាការិនី លឹម សុខគន្ធពណ៍ កីឡាការិនី កីឡាករ លឹម សុខវារៈស័ក្កិ កីឡាករ វ៉ាន់អូស្តិន ពិទ័រសុខខា និងកីឡាករ សុខ ឥស្សរៈ។

បញ្ជាក់ថា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក តំណាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានទទួលជួបសំណេះសំណាលផ្តល់អនុសាសន៍ណែនាំ និងប្រគល់ជូនថវិកាឧបត្ថម្ភដល់ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនីក្រុមជម្រើសជាតិយុវជន លើប្រភេទកីឡាហែលទឹក ត្រៀមទៅចូលរួមក្នុងការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅព្រះរាជាណាចក្របារ៉ែន ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងនោះដែរគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី ក្នុង១នាក់ ទទួលបានថវិកាឧបត្ថម្ភ ២០០ដុល្លារ ៕
ដោយ៖លី ភីលីព





