ភ្នំពេញ៖ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នេះ លោកបណ្ឌិត SHAHARUDDIN ONN ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យក្រុមអ្នកទេសចរណ៍ជនជាតិម៉ាឡេស៊ី KONVOI TRANS ASEAN MADANI 2026 ជាង ៥០ នាក់ចូលរួមជួបសំណោះសំណាល និងទទួលទានអាហារសាមគ្គីនៅស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា នៅរាជធានីភ្នំពេញ។


ក្រុមអ្នកទេសចរណ៍ជនជាតិម៉ាឡេស៊ី KONVOI TRANS ASEAN MADANI 2026 បានធ្វើដំណើរចេញពីប្រទេសម៉ាឡេស៊ីមានរយៈ ១៦ ថ្ងៃចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដោយឆ្លងកាត់ ២ ប្រទេសដែលជាប់ព្រំដែនប្រទេសកម្ពុជា ។ក្រុមនេះនឹងដើរកម្សាន្តតំបន់ទេសចរណ៍ជាច្រើនក្នុងប្រទេសកម្ពុជា បន្ទាប់មកក៏ធ្វើដំណើរទៅកាន់ប្រទេសឡាវ និងប្រទេសមួយ រួចហើយក៏បន្តដំណើរទៅប្រទេសម៉ាឡេស៊ីត្រឹមថ្ងៃទី១៦ ខែមករាតែម្តង៕











ដោយ៖លី ភីលីព
