The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD គឺកំពុងស្ថិតនៅក្នុងការពិចារណា ត្រៀមចុងក្រោយមួយក្នុង ការទិញកីឡាករចំណូលថ្មីៗតាមចិត្តគ្រូបង្វឹក ដែលខ្លួនកំពុងចង់បាន។
កីឡាករ Cole Palmer បច្ចុប្បន្នកំពុងលេងឲ្យក្លឹបតោខៀវ Chelsea និងក៏ធ្លាប់ជាកីឡាករធ្វើការក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Mauricio Pochettino ផងដែរ។
បុរសជនជាតិអ៊ីតាលីរូបនេះ បច្ចុប្បន្នគឺជាគោលដៅគ្រូបង្វឹកថ្មីសម្រាប់ក្លឹប Man UTD ដូច្នេះការដែលព្យាយាម ទាក់ទាញកីឡាករខ្សែប្រយុទ្ធអង់គ្លេស Palmer មកចូលរួមក្លឹបនឹងអាចជួយទាក់ចិត្តគ្រូបង្វឹករូបនេះ បានដូចគ្នាដែរដើម្បីធ្វើការចរចាកុងត្រា ផ្លូវការជាមួយគ្នា៕
ប្រែសម្រួល៖ស៊ុនលី
